ព័ត៌មាន
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា «ការចុះសួរសុខទុក្ខវីរកងទ័ព ដោយតំណាងសុខាភិបាល គឺមានន័យថាបងប្អូនសុខាភិបាលយើងទាំងអស់ទូទាំងប្រទេស កំពុងនៅជាមួយកងទ័ពយើងគ្រប់ពេលវេលា»
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអៈអាងថា ការចុះសួរសុខទុក្ខវីរកងទ័ព ដោយតំណាងសុខាភិបាល គឺមានន័យថាបងប្អូនសុខាភិបាលយើងទាំងអស់ទូទាំងប្រទេស កំពុងនៅជាមួយកងទ័ពយើងគ្រប់ពេលវេលា។
ការថ្លែងរបស់រដ្ឋមន្រី្តក្រសួងសុខាភិបាល យ៉ាងដូច្នេះនាឱកាសចុះពិនិត្យការថែទាំព្យាបាល និងសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យកាល់ម៉ែត ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំមន្ទីរពេទ្យ សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសគ្រប់ជំនាញ, នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ។
នាឱកាសចុះពិនិត្យ និងសួរសុខទុក្ខនេះ ឯកឧត្តមសាស្រ្តាចារ្យ បានសំដែងការកោតសរសើរដ៏ខ្ពង់ខ្ពស់ និងគោរពដឹងគុណជ្រាលជ្រៅចំពោះវីរភាពកងទ័ពទាំងអស់ ដែលលោកបាន និងបន្តខិតខំការពារបូរណភាពទឹកដីនៅជួរមុខ ដោយភាពអង់អាចក្លាហាន បង្ហាញពីភាពខ្លាំង រឹងមាំនៃកងទ័ពកម្ពុជា រួមជាមួយសាមគ្គីភាពដ៏ធំធេងរបស់ប្រជាជាតិខ្មែរទាំងមូល។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានចូលរួមដឹកនាំកិច្ចប្រជុំការងារបច្ចេកទេសវេជ្ជសាស្ត្រកម្រិតឯកទេស ជាមួយគ្រូពេទ្យជំនាញផ្សេងៗ ដើម្បីបញ្ជាក់បន្ថែមលើភាពច្បាស់លាស់ នៃវិធីសាស្ត្រធ្វើរោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាល ដោយឈរលើប្រសិទ្ធិភាពខ្ពស់។ ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងថា យើងត្រូវប្តូរផ្តាច់ក្នុងការបម្រើសេវាសុខាភិបាលជូនវីរកងទ័ពទាំងអស់ និងបងប្អូនជនភៀសសឹក ធ្វើយ៉ាងណាអោយការបម្រើសេវាសុខាភិបាល បានកាន់តែល្អប្រសើរ ដោយត្រូវបន្តតាមដានដំណើរវិវត្តន៍ការជាសះស្បើយនេះ ទាំងការព្យាបាលរបួសស្នាម សុខភាពផ្លូវកាយ និងផ្លូវចិត្ត។
ជាចុងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យ សូមផ្តាំផ្ញើការសួរសុខទុក្ខ ការនឹករលឹក ដល់បងប្អូនកងទ័ពទាំងអស់ និងសូមជូនពរបានឆាប់ជាសះស្បើយ៕
អត្ថបទ រដ្ឋា















-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព