ព័ត៌មាន
សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា រៀបចំយុទ្ធនាការគាំពារសុខភាពផ្លូវចិត្ត សម្រាប់ជនភៀសសឹក
ព្រះវិហារ៖ សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា SSEAYP International Cambodia (SIC) រៀបចំ “យុទ្ធនាការគាំពារសុខភាពផ្លូវចិត្តសម្រាប់ជនភៀសសឹក” ដែលយុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីរួមគ្នាជាធ្លុងមួយជួយគាំទ្រ ផ្ដល់កម្លាំងចិត្តដល់ពុកម៉ែបងប្អូនជនភៀសសឹក ក្រោមស្មារតីគ្រួសារខ្មែរតែមួយ ។
តាមរយៈការចុះជួបសំណេះសំណាលដោយផ្ទាល់ ស្តាប់ការលើកឡើងនូវអ្វី ដែលបងប្អូនភៀសសឹកបានជួបប្រទះក្នុងពេលមាន ជម្លោះរវាងថៃ-កម្ពុជា យុទ្ធនាការនេះ ផ្តល់នូវវិធីសាស្ត្រអប់រំផ្លូវចិត្ត លើកកម្ពស់សុខភាពផ្លូវចិត្តក្នុងព្រឹត្តិការណ៍សង្រ្គាម ផ្តល់ការឧបត្ថម្ភនូវសម្ភារៈបរិភោគផ្សេងៗ និងរៀបចំកម្មវិធីលេងកម្សាន្តដល់កុមារមកពីតំបន់រងគ្រោះផងដែរ។
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម និងនេសាទ និងជាប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដែលដឹកនាំយុទ្ធការនេះ បានលើកឡើងថា ការផ្ដួចផ្ដើមរៀបចំយុទ្ធនាការនេះ ដើម្បីគាំពារសុខភាពផ្លូវចិត្តសម្រាប់ជនភៀសសឹក ក្រៅតែពីការផ្តល់ជំនួយជាសម្ភារផ្សេងៗពីស្ថាប័ននានា សប្បុរសជនជាច្រើន ការទទួលបាននូវការអប់រំផ្លូវចិត្តគឺជារឿងមួយសំខាន់ ជាពិសេសទៅលើស្រ្តី និងកុមារ ដើម្បីជួយរំសាយអារម្មណ៍ភ័យខ្លាច បន្ទាប់ពីត្រូវជម្លៀសចេញពីផ្ទះសម្បែង និងធ្វើឱ្យសុខភាពផ្លូវចិត្តបានល្អប្រសើរវិញ។
យុទ្ធនាការ ដែលមានការចូលរួមសហការណ៍ពី SGIS International School, Sneha Centre, DMC – Department of Media and Communication, BELTEI Tours & Travel, Sabara Best Food Co., Ltd, បេក្ខជននាវាយុវជនឆ្នាំ២០២៥ និង25 Creative Studio បាននាំយកនូវស្បៀងអាហារ និងសម្ភារប្រើប្រាស់ មានដូចជា៖ ត្រីងៀត ប្រហុក ផ្អក សៀង ឆៃប៉ូវ និងសម្ភារប្រើប្រាស់ ហើយក៏មានសម្ភារកុមារមកចែកជូនបងប្អូនភៀសសឹក ជាមួយនឹងមានអ្នកឯកទេសចិត្តវិទ្យា និងអ្នកឯកទេសអប់រំកុមារ បានជួបពិភាក្សាសំណេះសំណាលផ្តល់ការគាំទ្រផ្លូវចិត្តដល់ពុកម៉ែបងប្អូន និងនាំកុមារតូចៗ លេងល្បែងកំសាន្ត គូរគំនូរ និងសាងសង់រូបសត្វជាដើម។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ជម្លោះប្រដាប់អាវុធនៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ នាពេលកន្លងមក បានបង្ខំឱ្យប្រជាជនជាច្រើនម៉ឺននាក់ ចាកចេញពីលំនៅស្ថានរបស់ខ្លួន មករស់នៅទីតាំងមានសុវត្ថិភាពនេះ ក្រោមជំនួយរបស់អាជ្ញាធរមានសមត្ថកិច្ច៕
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព