ព័ត៌មាន
ឯកឧត្ដម លី ធុជ ស្នើសុំអង្គការជំនួយរបស់ប្រជាពលរដ្ឋន័រវែស NPA ជួយធ្វើយុទ្ធនាការជាសកលប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់គ្រាប់បែកចង្កោមរបស់យោធាថៃ
នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោក Hans Risser នាយកអង្គការជំនួយរបស់ប្រជាពលរដ្ឋន័រវែស (NPA) ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ។
ក្នុងឱកាសនោះ ឯកឧត្តម លី ធុជ បានលើកឡើងថា ក្នុងជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងនេះ យោធាថៃបានប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទដែលពិភពលោកហាមប្រាម ក្នុងនោះរួមទាំងការប្រើប្រាស់គ្រាប់បែកចង្កោម ដើម្បីធ្វើការឈ្លានពានមកលើទឹកដីប្រទេសកម្ពុជា។
ឯកឧត្តមបណ្ឌិត បន្តទៀតថា ការប្រើប្រាស់គ្រាប់បែកចង្កោមរបស់យោធាថៃ បានបង្កនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងបង្កគ្រោះថ្នាក់យូរអង្វែងដល់ប្រជាជនកម្ពុជាស្លូតត្រង់ ជាពិសេសក្មេងតូចៗ ក៏ដូចបង្កភាពភ័យខ្លាចដល់សហគមន៍ជាច្រើនជំនាន់ទៅមុខ ទៀតផង។
តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្ដមបណ្ឌិត លី ធុជ បានស្នើសុំឱ្យអង្គការ NPA នៃប្រទេសន័រវេស គាំទ្រកម្ពុជា និងជួយធ្វើយុទ្ធនាការជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់គ្រាប់បែកចង្កោមរបស់យោធាថៃ មកលេីប្រទេសកម្ពុជា។



-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព