ព័ត៌មាន
ខេត្តចំនួន៦នៅកម្ពុជា ប្រកាសមានតម្រូវការកម្លាំងពលកម្មចំនួនជាង ២ម៉ឺនកន្លែង
តាមការផ្សព្វផ្សាយឱកាសការងារ នៅតាមរាជធានីខេត្តទូទាំងប្រទេសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៦ ខែសីហានេះ បណ្ដាខេត្តចំនួន៦ កំពុងមានតម្រូវការកម្លាំងពលកម្មពីបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស ចំនួនសរុបជាង ២ម៉ឺន ២ពាន់កន្លែង ដែលភាគច្រើន គឺជាវិស័យឧស្សាហកម្ម និងសេវាកម្ម។
ខេត្តទាំង៦នោះ រួមមាន ខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កំពត ត្បូងឃ្មុំ និងខេត្តបន្ទាយមានជ័យ ដែលមានក្រុមហ៊ុន រោងចក្រ សហគ្រាសចំនួន ១១៤ កំពុងមានតម្រូវការកម្លាំងពលកម្ម ២២ ៩៤៥ កន្លែង ដែលភាគច្រើនគឺជាវិស័យឧស្សាហកម្ម និងសេវាកម្ម។
ពាក់ព័ន្ធទៅនឹងតម្រូវការកម្លាំងពលកម្មនេះ លោក សំ សឿន ប្រធានសហព័ន្ធសហជីពដើម្បីសិទ្ធិការងារ បានឱ្យដឹងថា ក្នុងនាមជាសហជីពដែលតំណាងឱ្យភាគីកម្មករនិយោជិត និងមានទំនាក់ទំនងច្រើនជាមួយភាគីនិយោជក បានមើលឃើញថា រោងចក្រ សហគ្រាស នៅមានតម្រូវការកម្លាំងពលកម្មជាច្រើន នេះនិយាយចំពោះរោងចក្រ សហគ្រាសដែលបានបើកដំណើរការរួចហើយ។ ដោយឡែក រោងចក្រ សហគ្រាស ដែលកំពុងតែរៀបចំបើកដំណើរការនៅខាងមុខឆាប់ៗនេះ ក៏ត្រូវការកម្លាំងពលកម្មជាច្រើនកន្លែងផងដែរ ហើយអ្វីដែលមើលឃើញទៀតថា ប្រជាពលរដ្ឋ ក៏ដូចជាពលករត្រឡប់មកពីប្រទេសថៃចូលបំពេញការងារនៅកម្ពុជាវិញនេះ នឹងធ្វើឱ្យអ្នកវិនិយោគកាន់តែមានជំនឿចិត្តក្នុងការសម្រេចបាននូវផែនការផលិត តាមរយៈកម្លាំងពលកម្មដែលមានគ្រប់គ្រាន់។
អ្នកស្រី ម៉េត ស្រីពៅ មានស្រុកកំណើតនៅខេត្តកណ្តាល បច្ចុប្បន្នជាកម្មការិនីរោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ បានឱ្យដឹងថា គិតមកទល់ពេលនេះបានធ្វើការងារក្នុងវិស័យរោងចក្ររយៈពេល ១៣ឆ្នាំមកហើយ ដោយមិនមានបញ្ហាអ្វីនោះទេ ពីព្រោះមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថៅកែរោងចក្រ ដែលមានប្រាក់ខែបើកទៀងទាត់ចំនួន២លើក ក្នុងមួយខែ និងការទទួលបានការដំឡើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំផងដែរ។
ក្រុមកម្មការិនី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅប្រទេសថៃ ឱ្យត្រឡប់មកស្រុកកំណើតវិញ ព្រោះបច្ចុប្បន្នកម្ពុជាសម្បូរការងារធ្វើ ទទួលបានចំណូលមិនចាញ់ការងារនៅប្រទេសថៃ ហើយមានអត្ថប្រយោជន៍ច្រើនទៀតផង។
បើតាមក្រសួងការងារ គិតត្រឹមថ្ងៃទី៦ ខែសីហានេះ ពលករខ្មែរឆ្លងដែនតាមច្រកនានាចេញពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាវិញ មានចំនួនប្រមាណ ៧៥ ម៉ឺននាក់ ក្នុងនោះពលករចំនួនជាង ១ម៉ឺននាក់ ទទួលបានឱកាសការងារដែលធ្វើការនៅក្នុងរោងចក្រ សហគ្រាសនៅកម្ពុជា។ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងពលករ ដែលមានបំណងស្វែងរកការងារ អាចទំនាក់ទំនងបានទៅកាន់លេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារភ្លាមៗផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី
-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន7 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន6 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ