ព័ត៌មាន
អគ្គស្នងការដ្ឋាននគរបាលជាតិ កែសម្រួលសមាសភាពក្រុមព័ត៌មានទាន់ហេតុការណ៍ជាមួយជនបរទេស
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការកែសម្រួលសមាសភាពក្រុមការងារទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសទាំងអស់ប្រចាំនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់កិច្ចសហការ និងទំនាក់ទំនងល្អ ក្នុងផ្ដល់ព័ត៌មានទៅវិញទៅមក ទាក់ទងនឹងការងារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ក្នុងពិធីប្រកាសជាផ្លូវការ នៃការកែសម្រួល នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ មានការចូលរួមពីគ្រប់ស្ថានទូត និងស្ថានកុងស៊ុលទាំងអស់ប្រចាំប្រទេសកម្ពុជា នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងថា ក្រុមព័ត៌មានទាន់ហេតុការណ៍នេះ ជាយន្តការដ៏ចាំបាច់មួយដែលត្រូវបង្កើតឡើង ក្នុងគោលបំណងសំខាន់ៗ រួមមាន លើកកម្ពស់ប្រសិទ្ធភាពនៃការផ្លាស់ប្ដូរ ឬចែករំលែកព័ត៌មានអំពីសភាពការណ៍ និងស្ថានភាពរបស់ជនបរទេស ដើម្បីធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព និងការពារផលប្រយោជន៍ជូន ពួកគាត់ឲ្យបានល្អប្រសើរ, ធ្វើកិច្ចសហការ និងទំនាក់ទំនងល្អរវាងជនបរទេសទាំងអស់ និងកងកម្លាំងមានសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីផ្តល់ព័ត៌មានទៅវិញទៅមក ក្នុងគោលដៅបង្ការ ទប់ស្កាត់ និងបង្ក្រាប រាល់បាតុភាព អំពើភេរវកម្ម អំពើដែលបង្កឲ្យមានអសន្តិសុខ អំពើល្មើសច្បាប់ ឬបញ្ហាផ្សេងទៀត ឲ្យបានទាន់ពេលវេលា ។
ឯកឧត្តមបន្ថែមថា ពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាព ការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសេចក្តីសុខសុវត្ថិភាពដល់ជនបរទេស ដោយរួមបញ្ចូលទាំងនិវេសនដ្ឋាន ទីតាំង ស្ថានទូត ស្ថានកុងស៊ុល និងមន្ត្រីការទូតទាំងអស់ និងការពារសន្តិសុខ និងសុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេសទាំងអស់ឲ្យបានកាន់តែល្អប្រសើរ ក្នុងគោលដៅទាក់ទាញវិនិយោគិន និងទេសចរណ៍អន្តរជាតិចូលកម្ពុជា ។
នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានខិតខំប្រឹងប្រែងបំពេញបេសកកម្មស្នូលរបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ តាមរយៈការដាក់ចេញនូវយន្តការនិងវិធានការនានា ដើម្បីធ្វើការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ រួមទាំង បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ដោយសម្រេចបានលទ្ធផលជាបន្តបន្ទាប់ ដូចជា ការចាប់បញ្ចូន ជនល្មើសទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ការចាត់បញ្ចូនជនបទេសទៅប្រទេសកំណើតវិញតាមនីតិវិធី ការជួយសង្គ្រោះជនរងគ្រោះជាដើម ។
គួរបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ថ្មីនេះ ជាសេនាធិការ ប្តេជ្ញាបន្តបំពេញបេសកកម្មស្នូលរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ដើម្បីទទួលដោះស្រាយរាល់ទុក្ខកង្វល់ និងសំណើនានារបស់ជនបរទេសគ្រប់រូប ដែលកំពុងមានវត្តមាននៅកម្ពុជា ដោយផ្ទាល់ភ្លាមៗឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា តាមលទ្ធភាពដែលអាចធ្វើបាន ឬតាមរយៈស្ថានទូត ស្ថាន កុងស៊ុលសាមី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅទទួលបាននូវការជឿជាក់ ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ព្រមទាំងជឿទុកចិត្តលើការប្ដេជ្ញាចិត្តខ្ពស់របស់អគ្គស្នងការដ្ឋាននគរបាលជាតិ លើកិច្ចការងារនេះ ៕ អត្ថបទ បាន សុខរិទ្ធិ




-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព