ព័ត៌មាន
ពលករធ្វើការនៅប្រទេសថៃ នាំគ្នាវិលមកស្រុកកំណើតវិញ ព្រោះមានការងារធ្វើនៅជិតផ្ទះមិនមានការភិតភ័យ
កំពង់ឆ្នាំង៖ ពលករមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំងដែលបានវិលមកពីប្រទេសថៃវិញ នៅយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ពួកគេមានការភិតភ័យខ្លាំង និងគ្មានសុវត្ថិភាពឡើយពេលរស់នៅធ្វើការក្នុងប្រទេសថៃ។ ពួកគេមកស្រុកកំណើតវិញ មានអាជ្ញាធរខេត្ត មន្ទីរការងារ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើពួកគាត់ ដោយបានអោយរថយន្តជាច្រើនគ្រឿងទៅដឹកពីព្រំដែនមកស្រុកកំណើត មានការងារធ្វើ មានសុខសុវត្ថិភាព ជាពិសេសគឺក្នុងប្រទេសកម្ពុជាមានសុខសន្តិភាពពិតប្រាកដ។
ពលករបានអោយដឹងថា៖ កាលពួកគាត់រស់នៅ និងធ្វើការក្នុងប្រទេសថៃ គឺពួកគាត់ភ័យខ្លាចបំផុតលើសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះមានជនជាតិថៃ បានបង្ករការរំខាន និងរករឿងដល់ប្រជាពលករខ្មែរ ជាពិសេសពេលប្រទេសខ្មែរយើងមានជម្លោះព្រំដែនជាមួយប្រទេសថៃឈ្លានពាន រួមនិងការអំពាវនាវរបស់រាជរដ្ឋាភិបាលអោយពលករខ្មែរទាំងអស់វិលមកស្រុកកំណើតវិញផងនោះ ពួកគាត់បាននាំគ្នាវិលមកវិញដោយថៅកែមិនបើកប្រាក់ខែអោយឡើយ។ ពេលពួកគាត់បានជាន់លើដីខ្មែរ និងមានក្រុមការងាររដ្ឋបាលខេត្តកំពង់ឆ្នាំងទៅទទួល និងមានបាយទឹកសំរាប់ហូបផងនោះ ពួកគាត់ពិតជាអររំភើពក្រៃលែង ដោយមិននឹកស្មានថា ពួកគាត់មានថ្ងៃនេះ និងអាចវិលមកជាន់ដល់ដីខ្មែរ ជាពិសេសបានវិលមកដល់ស្រុកកំណើតជួបជុំឪពុកម្តាយក្រុមគ្រួសារវិញ។ ពួកគាត់ពិតជាអរគុណដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មន្ទីរការងារ ជាពិសេសប្រមុខរាជរដ្ឋាភិបាលកមញពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានគិតគូរដល់សុខទុក្ខពួកគាត់បែបនេះ។
ពលករទាំងអស់បានបន្ថែមថា៖ ការងារដែលមាននៅក្នុងខេត្តកំពង់ឆ្នាំងនាពេលនេះ មានច្រើនកន្លែង ពួកគាត់អាចជ្រើសរើសតាមចិត្តចង់ធ្វើ និងមានប្រាក់ខែសមរម្យ តែបើសិនជាយើងធ្វើការថែមម៉ោងទៀត នោះនឹងបានប្រាក់ខែកាន់តែច្រើន។ នៅក្បែរផ្ទះ ក្បែរគ្រួសារ មានការងារធ្វើ ពួកគាត់ពិតជាសប្បាយចិត្ត៕ កាំង ហុងវាស្នា
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព