ព័ត៌មាន
គ្រឿងឧបភោគបរិភោគជាច្រើនមុខត្រូវបាននាំយកទៅផ្ដល់ជូនវីរៈកងទ័ព និងជនភៀសសឹក
ស្វាយរៀង ៖ គ្រឿងឧបភោគ បរិភោគរួមមាននំអន្សម នំចាំងជាង២ពាន់នំ អង្ករ១៥តោនមី១ពាន់៥០០កេស នំប៉័ង៥ពាន់ដើមប្រហុកចាវដាក់កំប៉ុង៥០០កំប៉ុងនិងភេសជ្ជ: ត្រូវបានព្រះសង្ឃ និងគណ:កម្មការអាចារ្យវត្តកោះអណ្ដែត(ហៅវត្តព្រៃវល្ល័)ឃុំថ្មីស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាំយកទៅឧបត្ថម្ភដល់វរៈកងទព័ និងជនភៀសសឹក នៅទី៦ ខែសីហា ឆ្នាំ ២០២៥។
ព្រះតេជគុណ អ៊ុំ សុវណ្ណារិទ្ធ ចៅអធិការវត្តកោះអណ្តែត បានមានសង្ឃដិការបញ្ជាក់បា្រប់ BTV នៅររៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ អោយដឹងថា ដោយមានការណែនាំរបស់ព្រះវិសុទ្ធិវិញ្ញាណមុំ សយ ព្រះមេគណខេត្ត ស្ដីពីការចូលរួមឧបត្ថម្ភដល់ វរះយុទ្ធជន ឈរជើងនៅសមរភូមិជួរមុខ និងជនភៀសសឹក ក្នុងនោះវត្តកោះអណ្ដែត បានធ្វើការអំពាវនាវដល់ព្រះសង្ឃពុទ្ធបរិស័ទ និងសប្បុរសជនក្នុងនិងក្រៅស្រុក ប្រមូលបានបច្ច័យ ថវិកា ទិញគ្រឿងឧបភោគបរិភោគ និងធ្វើការវិចនំំយកទៅផ្ដល់ជូនដល់វីរៈកងទ័ព័ជនភៀសសឹក សម្រាប់ហូបចុក ។
សូមបញ្ជាក់ថាសកម្មភាព ការឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគ ជូនដល់វរះកងទព័ និងជនភៀសសឹក នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ របស់ព្រះសង្ឃស្វាយរៀង បានអនុវត្តនិងនាំយកគ្រឿងឧបភោគ បរិភោគ ជូនដល់វរៈកងទព័ តាមការប្រមូលផ្តុំរបស់ព្រះសង្ឃ និងគណៈកម្នការអាចារ្យវត្តក្នុងខេត្ត និងតាមវត្តជាបន្តបន្ទាប់បន្ទាប់ពីមានការណែនាំរបស់មន្ត្រីសង្ឃខេត្ត ហើយសម្រាប់ថ្ងៃស្អែកនេះ ព្រះសង្ឃវត្តកោះអណ្ដែត និងបន្តនាំគ្រឿងឧបភោគ បរិភោគ ទៅផ្តល់ជូនវរៈកងទព័ និងពលរដ្ឋភៀសសឹកបន្ថែមផងដែរ ៕ ដោយ ៖ ភា សារិទ្ធ






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព