ព័ត៌មាន
បណ្ដាអង្គទូត១១ប្រទេស និងទីភ្នាក់ងារ UN ១៥ស្ថាប័ន ចុះពិនិត្យជំរុំប្រជាជនភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ៖ បណ្ដាអង្គទូត និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) រួមមាន អង្គការសុខភាពពិភពលោក (WHO) រួមទាំងអង្គការពាក់ព័ន្ធផ្សេងទៀត នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យដល់ទីតាំងផ្ទាល់ នៅជំរុំជនភៀសសឹក ស្ថិតនៅ បន្ទាយអំពិល ក្នុងវត្តថ្មកំបោរ ភូមិពោធិ៍ចាស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
សូមជម្រាបជូនថា បណ្ដាអង្គទូតដែលបានអញ្ជើញចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹកនេះ មានចំនួន ១១ប្រទេស និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិសរុបប្រមាណ ១៥ស្ថាប័ន។
ការចុះទៅពិនិត្យនេះ ដឹកនាំដោយលោក កាន់ ផារិទ្ធ និងលោក អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។
បើតាមរបាយការន៍របស់ក្រសួងការពារជាតិបានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ក្រោយការប៉ះទង្គិចគ្នាពីការឈ្លានពានរបស់ថៃ ជនភៀសសឹកដែលចូលមកស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តភ្នំកំបោរ ភូមិពោធិចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ មានចំនួន៣,៩០៥ គ្រួសារ ស្មើមនុស្សចំនួន១២,៤៧៤នាក់។ ប៉ុន្តែចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ មានសភាពការណ៍ប្រែប្រួល ពួកគាត់បានមកទៀតរហូតមានចំនួនកើនឡើង៤,២៨០ គ្រួសារ ស្មើមនុស្សចំនួន១,៧៦៤នាក់។
ដោឡែក ចំពោះបច្ចុប្បន្នភាពអំពីស្ថានភាពនៃចំនួនជនភៀសសឹក នៅទូទាំងប្រទេស គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ក្នុង ខេត្តឧត្តរមានជ័យមានចំនួន ៣៤ ០២៧ នាក់, ២ ខេត្តព្រះវិហារចំនួន ៤២ ០១៦ នាក់, ខេត្តបន្ទាយមានជ័យចំនួន ៨ ៥០៥ នាក់, ខេត្តពោធិ៍សាត់ ចំនួន ៩០៦ នាក់ ខេត្តសៀមរាប ចំនួន ៣៩ ៤៨៦ នាក់ សរុបរួមទាំងអស់មានចំនួន ១២៤ ៩៤០ នាក់៕















-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព