ព័ត៌មាន
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរជ្រៅ ចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក និងក្រុមគ្រួសារវីរយុទ្ធជន
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរជ្រៅ តំណាងឯកឧត្តមប្រថាន ឌិត ទីណា និងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងពាំនាំនូវអំណោយរបស់រាជរដ្ឋាភិបាលក្រោមការគិតគូររបស់សម្ដេចនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគល់ជូនប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសារវីរយុទ្ធជនចំនួន ២៩៤គ្រួសារ ដែលចូលមកស្នាក់នៅក្នុងមូលដ្ឋានស្រុកអូរជ្រៅ ដោយសារការបង្កហេតុ និងឈ្លានពានរបស់ថៃ។
ឯកឧត្តម ជា ឆេង បានផ្ដាំផ្ញើការសួរសុខទុក្ខ និងការនឹករលឹករបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចធិបតី និងលោកជំទាវបណ្ឌិត និង ឯកឧត្តម ឌិត ទីណា ជូនប្រជាពលរដ្ឋទាំងអស់ និងបានផ្តាំផ្ញើឱ្យអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ជួយមើលថែទាំ និងទំនុកបម្រុងបងប្អូនឱ្យបានល្អ ដើម្បីផ្តល់ភាពកក់ក្តៅជូនបងប្អូន និងទំនុកចិត្តដល់វីរយុទ្ធជននៅសមរភូមិមុខដែលកំពុងការពារទឹកដី។
ឯកឧត្តមក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះរដ្ឋបាលខេត្ត ក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលរួមសហការគ្នាបានយ៉ាងល្អប្រសើរ ជាពិសេសការជួយដោះស្រាយស្បៀងបានទាន់ពេលវេលា ជូនដល់ប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ។
កម្មវិធីនេះក៏មានការចូលរួមពីលោកជំទាវ នួម សុភ័ណ្ឌ តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម តាន់ ផាន់ណារ៉ា និងលោក លី សុវណ្ណរិទ្ធ អនុប្រធានក្រុមការងារ ព្រមទាំងរដ្ឋបាលស្រុក និងឃុំក្នុងមូលដ្ឋានស្រុកអូរជ្រៅផងដែរ៕





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព