ព័ត៌មាន
អំណោយជាស្បៀងអាហារ និងសម្ភាររបស់ស្នងការរាជធានី បាននាំយកទៅជូនដល់ នគរបាលប្រចាំទិសភូមិភាគ៥
ភ្នំពេញ ៖ អំណោយជាស្បៀងអាហារ និងសម្ភារមួយចំនួនធំ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបាននាំយកទៅជូនដល់ កម្លាំងនគរបាលជាតិប្រចាំទិសភូមិភាគ៥ ដែលជាកម្លាំងនគរបាលនៅសមរភូមិមុខ ការពារព្រំដែន ។
អំណោយត្រូវបានយកទៅចែកជូននេះដែរ ធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា ស្នងការរងផែនសេនាធិការ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។
ក្នុងនោះដែរ ក៏មានក្រុមការងារក្រុមសម្ព័ន្ធមេត្រីភាព គណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ៥ ដែលមានសមាសភាពមកពី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប , កំពង់ធំ , កំពង់ចាម ,ស្ទឹងត្រែង , តនគិរី និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ចូលរួមចំណែកជាមួយការនាំយកអំណោយទៅចែកជូនផងដែរ ។
អំណោយសរុបរួមមាន ជាស្បៀងអាហារ ,សម្ភារសរុបចំនួន២៥មុខព្រមទាំងថវិកាមួយចំនួនទៀតផងដែរ ប្រគល់ជូន គណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៥ ដែលមានលោកឧត្តមសេនីយ៍ទោ សិទ្ឋ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលជាតំណាង ដើម្បីគាំទ្រកម្លាំងនគរបាលជាតិនៅជួរមុខ ៕
អត្ថបទ៖ កុម្ភៈ











-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព