ព័ត៌មាន
សម្ដេចកត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជួបភរិយាកងទ័ពមួយរូបក្នុងចំណោម ១៨រូប ដែលទ័ពសៀមចាប់ទៅ
ស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចុះជួប សួរសុខទុក្ខ និងលើកទឹកចិត្ត លោកស្រី សឿន សោភា ដែលត្រូវជាភរិយា លោកព្រឹន្ទបាលទោ នៃ សុភក្រ្ត ដែលជាកងទ័ពមួយរូប ក្នុងចំណោម ១៨រូប ដែលទ័ពសៀមបានចាប់ទៅ ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាន។
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជួប ភរិយាលោកព្រឹន្ទបាលទោ នៃ សុភក្រ្ត ដល់គេហដ្ឋាន ស្ថិតក្នុងភូមិព្រៃត្រុំ ឃុំញរ ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង នាព្រឹក ថ្ងៃពុធ ទី៦ ខែសីហា ឆ្នាំ ២០១៥។
ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំយកនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនដល់ក្រុមគ្រួសារ លោកស្រី សឿន សោភា ដោយក្តីនឹករលឹក និងការគិតគូរគ្រប់បែបយ៉ាងដល់ក្រុមគ្រួសារកងទ័ព។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកទឹកចិត្តដល់ លោកស្រី សឿន សោភា សូមជឿទុក្ខចិត្តលើ សម្តេចតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទកម្ពុជាក្នុងការចរចារជាមួយភាគីថៃ។ រាជរដ្ឋាភិបាល មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់នោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ នៅតែព្យាយាមសុំការចរចារពីភាគីថៃ និងសុំកិច្ចអន្តរាគមន៍ទៅកាកបាទក្រហមអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឲ្យកងទ័ពខ្មែរទាំង១៨រូប អាចត្រលប់មកកម្ពុជាជួបជុំគ្រួសារវិញបានឆាប់បំផុត និងប្រកបដោយសុខសុវត្ថិភាព។
ជាមួយគ្នានេះ លោកស្រី សឿន សោភា ព្រមទាំងក្រុមគ្រួសារ បានគោរពថ្លែងអំណរគុណដល់សម្តចតេជោ សម្តេចធិបតី និងស្ថាប័នពាក់ព័ន្ធដែលបានយកចិត្តទុក្ខដាក់ចំពោះក្រុមគ្រួសារគាត់ក្នុងពេលនេះ ។ លោកស្រី ក៏បានសំណូមពរ ឲ្យធនាគារដែលគ្រួសារគាត់ជាប់បំណុល សូមមានការយោគយល់ ដើម្បីជួយសម្រាលបន្ទុកគ្រួសារគាត់ផង ព្រោះបន្ទុកសព្វថ្ងៃនេះ គឺប្តីជាអ្នករ៉ាប់រង ម្យ៉ាងទៀត លោកស្រីកំពុងពរពោះកូន៤ខែផង។
លោកព្រឹន្ទបាលទោ នៃ សុភក្រ្ត បម្រើការងារនៅ វរសេនាតូចអន្តរាគមន៍២៨២ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគ ទី១ ត្រូវទាហានសៀមចាប់ខ្លួនកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៥ នៅជាំតែ គឺជាកងទ័ពខ្មែរ១រូប ក្នុងចំណោម ១៨រូប ដែលគិតមកដល់ពេលនេះមានរយៈពេល ៩ថ្ងៃហើយ ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១១លាន៦៥ម៉ឺនរៀល រួមជាមួយគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនដល់លោកស្រី សឿន សោភា ផងដែរ៕









-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន7 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន6 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ