ព័ត៌មាន
អាមេរិកនឹងផ្តល់ភស្តុភា និងបច្ចេកទេសនានា បង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីអនុវត្តបទឈប់បាញ់
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា បានប្រកាសឲ្យដឹងថា អាមេរិកនឹងជួយផ្នែកភស្តុភា និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានមួយតាមដានបទឈប់ បាញ់រវាងកម្ពុជា និងថៃឲ្យបានឆាប់បំផុត និងមួយវិញទៀតអាមេរិកក៏នឹងបញ្ចូនប្រព័ន្ធឃ្លាំមើលតាមអាកាស ដើម្បីធ្វើយ៉ាងណាបញ្ជាក់ពីការតាំងចិត្តខ្ពស់ ក្នុងការចូលរួមឲ្យមានសន្តិភាពនៅកម្ពុជាផងដែរ។

ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានឲ្យដឹងថា នៅលើទឹកដីប្រទេសម៉ាឡេស៊ី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានជួបពិភាក្សាការងារជាមួយមេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូ ប៉ាស៊ីហ្វិកអាមេរិក និងទូតអាមេរិកប្រចាំនៅម៉ាឡេស៊ី ដោយកិច្ចជំនួបនោះភាគីអាមេរិក បានបញ្ជាក់អំពីជំហររបស់ខ្លួន ជាថ្មីថា អាមេរិក គាំទ្របទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលជាគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាមេរិកឯកឧត្តម ដូ ណាល់ត្រាំ ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី ជាប្រធានប្តូរវេន។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងទៀតថា នៅក្នុងកិច្ចជំនួបជាមួយប្រមុខការពារជាតិកម្ពុជា ទាំងទូតអាមេរិកប្រចាំនៅម៉ាឡេស៊ី ទាំងមេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក នឹងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីឲ្យការការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ដំណើរការទៅប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាពបំផុតផងដែរ។
លោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់ថា«សហរដ្ឋអាមេរិកនឹងចូលរួមគាំទ្រ ផ្នែកភស្តុភា និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ានឲ្យបានលឿនបំផុត។ លើសពីនេះទៅទៀតសហរដ្ឋអាមេរិកក៏បានបង្ហាញពីអ្វីដែលជាការអនុវត្តបន្តរបស់សហរដ្ឋអាមេរិក រួមមាន៖ ការធ្វើផែនការណ៍យោធា គ្រឿងបរិក្ខា ប្រព័ន្ធបញ្ជូនកម្លាំង ប្រព័ន្ធឃ្លាំមើលតាមអាកាស និងសម្ភារៈបច្ចេកទេសទំនើប ៗជាច្រើនទៀត។ ទាំងនេះជាការបង្ហាញនៃការតាំងចិត្តខ្ពស់ និងបានត្រៀមខ្លួនចូលរួមក្នុងការកសាងឲ្យ មានសន្តិភាពកើតឡើងយ៉ាងពិតប្រាកដ»។
សូមបញ្ជាក់ថា ក្រៅពីជួបជាមួយភាគីអាមេរិក ប្រមុខការពារជាតិកម្ពុជាក៏បានជួបពិភាក្សាគ្នាជាថ្មី ផងដែរជាមួយមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងការសម្របសម្រួលដើម្បីអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ដោយជំរុញឲ្យមានការបង្កើតក្រមប្រតិបត្តិ និងឈានទៅដល់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលនឹងក្លាយទៅជាយន្តការតាមដាន និងការអនុវត្តបទឈប់បាញ់ដោយប្រសិទ្ធភាពខ្ពស់ផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យបានមកវិញនូវសុខសន្តិភាពឲ្យបានាឆាប់រហ័សជាទីបំផុតនោះ៕អត្ថបទបាន ចក់
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព