ព័ត៌មាន
ម៉ាឡេស៊ីគាំទ្រការបង្កើតយន្តការអាស៊ាន ដើម្បីជួយអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ
នាថ្ងៃទី៦ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ Mohamed Nizam អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងសហការី នៅទីក្រុងកuala Lumpur ប្រទេសម៉ាឡេស៊ី។
ក្នុងជំនួបនេះ ភាគីម៉ាឡេស៊ីបានបង្ហាញពីឆន្ទៈក្នុងការសហការជាមួយអាស៊ាន ដើម្បីជួយសម្របសម្រួលការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ។ ភាគីម៉ាឡេស៊ីគាំទ្រការបង្កើតឯកសារក្រមប្រតិបត្តិ (TOR) និងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Monitoring Team – AMT) ដែលនឹងក្លាយជាយន្តការសំខាន់ក្នុងការតាមដាន និងអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆាប់បង្រួបបង្រួមសន្តិភាពក្នុងតំបន់។
ឯកឧត្តម General Nizam បានថ្លែងថា៖ “សន្តិភាពគឺមានតម្លៃខ្ពស់។ ជីវិតគឺមានតម្លៃ។ ពេលវេលាគឺសំខាន់។” ស្របតាមអនុសាសន៍របស់សម្តេចធិបតី តែងតែលើកឡើងថា៖ “មួយថ្ងៃ មួយម៉ោង មួយនាទី ដែលយើងកំពុងចរចា គឺអាចជួយសង្គ្រោះជីវិតកងកម្លាំង និងប្រជាពលរដ្ឋរបស់យើងបាន។ កាន់តែឆាប់ កាន់តែប្រសើរ។”
ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ ក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មការព្រំដែន (GBC) របស់កម្ពុជា និងថៃ បានធ្វើការផ្លាស់ប្តូរយោបល់សំខាន់ៗជាច្រើនក្នុងបរិយាកាសវិជ្ជមាន។ ភាគីថៃបានយល់ព្រមលើធាតុចូលជាច្រើនរបស់កម្ពុជា ខណៈកម្ពុជាក៏បានទទួលយកចំណុចវិជ្ជមានរបស់ភាគីថៃផងដែរ។
កិច្ចប្រជុំនេះកើតមានក្នុងបរិបទនៃការចងក្រងកិច្ចសហប្រតិបត្តិការយោធានិងការទូត ដើម្បីគាំទ្រសន្តិភាព និងស្ថិរភាពនៅតំបន់អាស៊ាន៕






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព