ព័ត៌មាន
ក្រុមហ៊ុនជប៉ុនគ្រោងពង្រីកខ្សែច្រវាក់ផលិតកម្មបន្ថែម ឱ្យស្របនិន្នាការបច្ចុប្បន្ននៅកម្ពុជា
ក្រុមហ៊ុនជប៉ុនដែលបាននិងកំពុងវិនិយោគក្នុងស្រុក គ្រោងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនបន្ថែម ជាពិសេសវិនិយោគឱ្យស្រប នឹងនិន្នាការនាពេលបច្ចុប្បន្ន និងតម្រូវការចាំបាច់ចំពោះមុខរបស់ក្រុមហ៊ុន។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងជួបពិភាក្សាការងារជា មួយលោក IKEYA Yusuke អនុប្រធានក្រុមហ៊ុន Marubeni Asian Power Singapore Pte. Ltd. នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តមបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលលោក IKEYA Yusuke និងសហការី ដែលមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមអគ្គលេខាធិការ បានជម្រាបជូនក្រុមហ៊ុនពីបរិស្ថានវិនិយោគ នៅកម្ពុជា ដែលពោរពេញដោយភាពអំណោយផល ពិសេសរបបលើកទឹកចិត្ត និងវិធានការគាំទ្រនានារបស់រាជរដ្ឋាភិបាល ដែលបន្ត ដាក់ចេញ សំដៅធ្វើឱ្យបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរទ្បើង ព្រមទាំងបានលើកទ្បើងពីគំរូ និងភាពជោគជ័យ របស់បណ្តាក្រុមហ៊ុនវិនិយោគជប៉ុនធំៗនៅកម្ពុជាមួយចំនួនផងដែរ។
ក្នុងជំនួបនេះ, លោក IKEYA Yusuke ក៏បានធ្វើបទបង្ហាញខ្លី អំពីសាវតាររបស់ក្រុមហ៊ុន Khmer Water Supply Holdings បានបង្កើតទ្បើងនៅក្នុងឆ្នាំ២០១៣ ជាពិសេសលើការផ្គត់ផ្គង់ទឹកស្អាត និងទឹកពិសាបរិសុទ្ធ នៅក្នុងខេត្តមួយចំនួននៃប្រទេសកម្ពុជា រួមមាន៖ ខេត្តតាកែវ ព្រៃវែង សៀមរាប និងក្រចេះ។ ក្រុមហ៊ុនមានបំណងពង្រីកអាជីវកម្មរបស់ខ្លួន ឱ្យស្របនឹងនិន្នាការនាពេល បច្ចុប្បន្ន និងតម្រូវការចាំបាច់ចំពោះមុខរបស់ក្រុមហ៊ុន។
ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការគាំទ្រ ក៏ដូចជាផ្តល់នូវអនុសាសន៍ណែនាំដល់ក្រុមហ៊ុន ឱ្យធ្វើការ សិក្សាចំពោះការផ្គត់ផ្គង់ទឹកស្អាត និងរៀបចំប្រព័ន្ធសម្អាតទឹកកង្វក់នៅខេត្តស្វាយរៀង និងបាវិត ដោយនៅទីនោះមានបណ្តុំ ឧស្សាហកម្ម និងរោងចក្រជាច្រើន ប៉ុន្តែមិនទាន់មានប្រព័ន្ធអាងចម្រោះទឹករួម និងប្រព័ន្ធផ្គត់ផ្គង់ទឹករួមនៅទ្បើយទេ។ បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការបានលើកទឹកចិត្តឱ្យក្រុមហ៊ុនឆាប់ធ្វើការសម្រេចចិត្តបណ្តាក់ទុននៅកម្ពុជា ដើម្បីឆាប់ទទួលបាននូវការលើក ទឹកចិត្តនិងអត្ថប្រយោជន៍នានាដូច មានចែងក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី,






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព