ព័ត៌មាន
មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងការចាប់យកឌីជីថលនៅក្នុងសហគមន៍ និងជំរុញការធ្វើបរិវត្តកម្មឌីជីថល
នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារទទួលបន្ទុកគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) បានចុះទៅកាន់វិទ្យាល័យអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គព្រះស្ដេច ស្រុកសំរោង ខេត្តតាកែវ ដើម្បីសម្ភាសន៍ និងផ្ដល់ការលើកទឹកចិត្ត រួមទាំងប្រាក់ឧបត្ថម្ត ដល់សិស្សឈ្មោះ មួង សំណាង ដែលមានអាយុ ១៥ឆ្នាំ ស្ថិតនៅភូមិឈើទាល ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។
កុមារា មួង សំណាង មានបងប្អូនបង្កើតចំនួន ៣នាក់ ស្រី ២នាក់ ជាកូនច្បងដែលមានឱពុកម្តាយជាកសិករ។ សព្វថ្ងៃ សំណាង រៀននៅថ្នាក់ទី៨C នៃវិទ្យាល័យអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គព្រះស្តេច ស្រុកសំរោង ខេត្តតាកែវ។ តាំងពីកំណើតមក សំណាង ពិការដៃទាំងពីរ ប៉ុន្តែគាត់មានភាពឧស្សាហ៍ព្យាយាមក្នុងការរៀនសូត្រ។ ទោះបីថ្នាក់ទី៨ មិនមានមេរៀនបច្ចេកវិទ្យាឌីជីថល សំណាង បានខំព្យាយាមតស៊ូចូលរៀនថ្នាក់បច្ចេកវិទ្យាព័ត៌មាននៅក្នុង ម.ប.ស ក្រៅម៉ោងសិក្សា ហើយគាត់គឺជាសិស្សដែលមានការអត់ធ្មត់ ទោះបីពុំមានដៃទាំងពីរ ក៏គាត់អាចសរសេរអក្សរបាន និងចុចលើក្តារចុចរបស់កុំព្យូទ័របានយ៉ាងល្អ។
សូមជម្រាបជូនថា គម្រោង ម.ប.ស. នៅតាមវិទ្យាល័យសាធារណៈ គឺចក្ខុវិស័យវែងឆ្ងាយរបស់ ក.ប.ទ. លើការអភិវឌ្ឍមូលធនមនុស្សឌីជីថល តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធបម្រើដល់ការបណ្តុះបណ្តាលធនធានមនុស្សឌីជីថលនៅថ្នាក់មូលដ្ឋាន ទាំងក្នុងសាលារៀន និងសហគមន៍ទូទៅ ដើម្បីរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយដែលភាពរឹងមាំ និងមានការរីកចម្រើន។
ដោយមានការគាំទ្រនិងការសហការពីក្រសួងអប់រំ យុវជន និងកីឡា គម្រោង ម.ប.ស. ត្រូវបានដាក់ឱ្យអនុវត្តសាកល្បងនៅខេត្តតាកែវ ដោយមានមុខងារស្នូលចំនួន ៤ គឺ ១) បន្ទប់កុំព្យូទ័រ ២) បន្ទប់បណ្តុះបណ្តាល ៣) ប៉ុស្តិ៍ប្រៃសណីយ៍ និង ៤) សាលសាធារណៈ៕

-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព