ព័ត៌មាន
អ្នកសម្របសម្រួលស្តីទី UN ប្រចាំកម្ពុជា ឃើញជាក់ស្តែងពីស្ថានភាពលំបាកដែលសហគមន៍ជនភៀសសឹកកម្ពុជាបាននឹងកំពុងជួបប្រទះ និងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់
ភ្នំពេញ៖ ភ្លាមៗមុននេះបន្តិចបន្ទាប់ពីបញ្ចប់បេសកកម្ម លោក សាដា អ៊ូម៉ាអាឡាម អ្នកសម្របសម្រួលអង្គការសហប្រជាជាតិស្តីទីប្រចាំកម្ពុជា និងជាតំណាងអង្គការយូណេស្កូ ប្រចាំប្រទេស បានបញ្ចេញរបាយការណ៍សង្ខេបបឋម បន្ទាប់ពីដំណើរទស្សនកិច្ចពិសេសរយៈពេល ២ថ្ងៃ។ នេះបើតាមការលោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ។
លោក ម៉េត មាសភក្ដី បានបង្ហាញរបាយការណ៍ទាំងស្រុងរបស់អ្នកសម្របសម្រួលអង្គការសហប្រជាជាតិស្តីទីប្រចាំកម្ពុជារួមាន៖ អំឡុងពេលជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន អ្នកសម្របសម្រួលស្តីទីអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានបញ្ចេញមតិអំពីដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ (៦–០៧ សីហា ២០២៥) របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) ស្ថានទូត និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅកាន់ទីកន្លែងស្នាក់នៅបណ្ដោះអាសន្នសម្រាប់ជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។
អង្គការសហប្រជាជាតិសូមស្វាគមន៍បទឈប់បាញ់ និងអំពាវនាវឲ្យប្រទេសកម្ពុជា និងប្រទេសថៃ គោរពបទឈប់បាញ់សំដៅសម្រេចបាននូវសន្តិភាពដែលស្ថិតស្ថេរយូរអង្វែង ។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) និងដៃគូនានា បានឃើញជាក់ស្តែងពីស្ថានភាពលំបាកដែលសហគមន៍ជនភៀសសឹកបាននឹងកំពុងជួបប្រទះ។ គ្រួសារជនភៀសសឹកមួយចំនួនកំពុងរងការលំបាកយ៉ាងខ្លាំង ហើយត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។
យើងសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការឆ្លើយតបយ៉ាងរហ័សរបស់ដៃគូជំនួយមនុស្សធម៌នានា រួមមានទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ព្រមទាំងអ្នកស្ម័គ្រចិត្តនានា ដែលបានធ្វើការដោយមិនខ្លាចនឿយហត់ ចាប់តាំងពីជម្លោះកើតឡើងមកម្ល៉េះ ដើម្បីផ្តល់ទីកន្លែងសុវត្ថិភាព ទីកន្លែងស្នាក់នៅបណ្ដោះអាសន្ន និងសេវាកម្មចាំបាច់ដល់អ្នករងផលប៉ះពាល់ទាំងនោះ។ កិច្ចខិតខំប្រឹងប្រែងបច្ចុប្បន្ន រួមមានដូចជា ការផ្តល់ទឹក អនាម័យ ទីកន្លែងស្នាក់នៅ អាហារ (រួមទាំងអង្ករ) សេវាថែទាំសុខភាព ការអប់រំ និងសេវាការពារ។
នៅក្នុងអំឡុងពេលជួបសំណេះសំណាលនោះ សហគមន៍ជនភៀសសឹកក៏បានអំពាវនាវឲ្យមានសន្តិភាព និងការត្រឡប់ទៅផ្ទះវិញប្រកបដោយសុវត្ថិភាព។ នេះជាបញ្ហាអាទិភាពដែលយើងទាំងអស់គ្នាត្រូវធ្វើការរួមគ្នាផ្តល់នូវការគាំទ្រ។
អង្គការសហប្រជាជាតិបន្តប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយដៃគូទាំងអស់ ដើម្បីបន្តការគាំទ្រចំពោះការឆ្លើយតបមនុស្សធម៌ និងជួយសហគមន៍ជនភៀសសឹកស្ដារឡើងវិញនូវជីវភាពរស់នៅរបស់ពួកគេ..។










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព