ព័ត៌មាន
ឯកឧត្តម វង សូត និងលោកជំទាវអញ្ជើញសួរសុខទុក្ខក្រុមគ្រួសារសព វីរកងទ័ព២រូបដែលបានពលីជីវិតនៅលើសមរភូមិ
ភ្នំពេញ ៖ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ រួមជាមួយឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខគ្រួសារសព លោក ព្រឹន្ទបាលទោ ឆៃ រ័ត្ន និងលោកអនុសេនីយ៍ឯក អ៊ុន វណ្ណា ដល់គេហដ្ឋានផ្ទាល់ ស្ថិតនៅស្រុកក្រូចឆ្មារ និងស្រុកមេមត់ ក្នុងខេត្តត្បូងឃ្មុំ។
លោក ព្រឹន្ទបាលទោ ឆៃ រ័ត្ន និងលោកអនុសេនីយ៍ឯក អ៊ុន វណ្ណា ជាយុទ្ធជនសមរភូមិជួរមុខ ដែលបានពលីជីវិតក្នុងការការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់ទាហ៊ានសៀម រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយសពរបស់យុទ្ធជនទាំងពីររូប ត្រូវបានតម្កល់ធ្វើបុណ្យ តាមប្រពៃណីសាសនានៅតាមគេហដ្ឋានរៀងៗខ្លួន។
ក្នុងវេលាដ៏ក្រៀមក្រំបំផុតនេះ ឯកឧត្តម វង សូត បានពាំនាំមកនូវការរំលែកទុក្ខពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងថ្នាក់ដឹកនាំជាតិជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលជូនចំពោះលោកស្រី និងកូនៗ ព្រមទាំងក្រុមគ្រួសារសព លោកព្រឹន្ទបាលទោ ឆៃ រ័ត្ន និងលោកអនុសេនីយ៍ឯក អ៊ុន វណ្ណា ក៏ដូចជាយុទ្ធជនដទៃទៀតផងដែរ។
ឯកឧត្តម អនុប្រធានទី២រដ្ឋសភា ក៏បានសម្ដែងនូវការសោកស្ដាយ និងក្រៀមក្រំជាទីបំផុតចំពោះមរណភាពរបស់វីរកងទ័ពទាំងពីរ និងយុទ្ធជនពលីដទៃទៀត ដែលនេះគឺជាការបាត់បង់អ្នកស្នេហាជាតិដ៏ឧត្តុង្គឧត្តម ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូយ៉ាងអង់អាចក្លាហាន ជាមួយខ្មាំងសត្រូវ ដែលបានធ្វើការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជាយើង។ ពលិកម្មដែលពុំអាចកាត់ថ្លៃរបស់លោក ជាយុទ្ធជនកម្ពុជា គឺដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងសុខសន្តិភាពរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងជាគំរូវីរភាពដែលយុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបនឹងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លា ក្នុងមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តមនេះ។
ជាការដឹងគុណចំពោះគំរូវីរភាពដ៏អង់អាចរបស់យុទ្ធជនពលីគ្រប់រូប រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរ និងយកចិត្តដាក់បំផុត ហើយបានរៀបចំដោះស្រាយគោលនយោបាយ ឧបត្ថម្ភទ្រទ្រង់ជីវភាពជូនក្រុមគ្រួសារសព បានយ៉ាងសមរម្យបំផុត។
ឯកឧត្តម វង សូត បានគូសបញ្ជាក់ថា ប្រជាជាតិខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅស្រុក ក៏បានរួបរួមសាមគ្គីគ្នាយ៉ាងរឹងមាំក្នុងការគាំទ្រដល់យុទ្ធជនជួរមុខ ដោយបានបង្ហាញពីសភាពការណ៍ពិតដែលកំពុងកើតឡើងទៅកាន់ពិភពលោក ដើម្បីទាមទាររកសន្តិភាពជូនប្រជាជនកម្ពុជាវិញ។
ជាការចូលរួមរំលែកមរណៈទុក្ខជូនគ្រួសារសព ឯកឧត្តម វង សូត និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ បានឧបត្ថម្ភថវិកា ដល់គ្រួសារសព ក្នុង១គ្រួសារ១០លានរៀលផងដែរ៕
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព