ព័ត៌មាន
រាល់ស្នាមរបួសរបស់វីរៈកងទ័ព គឺជាសញ្ញានៃកិត្តិយសក្នុងការបម្រើជាតិ ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួង បានចុះពិនិត្យការថែទាំព្យាបាល និងសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រោមការយកចិត្តទុកដាក់ពីសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសគ្រប់ជំនាញ រួមនឹងថ្នាក់ដឹកនាំមន្ទីរពេទ្យ, នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានដឹកនាំផ្ទាល់កិច្ចការប្រជុំពហុជំនាញឯកទេស RCP (Réunion de Consultative Pluridisciplinaire) និងចែករំលែកបទពិសោធន៍ការងារដឹកនាំប្រជុំបច្ចេកទេសកម្រិតជំនាញឯកទេស ដល់ថ្នាក់ដឹកនាំសុខាភិបាលផងដែរ។ ការប្រជុំពិភាក្សាការងារបច្ចេកទេសវេជ្ជសាស្ត្រកម្រិតជំនាញ គឺសំដៅភាពសុីជម្រៅ ច្បាស់លាស់ ដោយឈរលើមូលដ្ឋានភស្តុតាងវេជ្ជសាស្ត្រ (evidence based medicine) អំពីវិធីសាស្ត្រធ្វើរោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាល និងជំហានបន្ទាប់ សំដៅគោលការណ៍សុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់បំផុត។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានបញ្ជូនក្រុមគ្រូពេទ្យឯកទេសជំនាញ ជួយដល់មន្ទីរពេទ្យខេត្តជាប់ព្រំដែន ដើម្បីជួយសហការគ្នា ស្មារតីរួមគ្នា ក្នុងការបម្រើសេវាព្យាបាលផ្ទាល់ដល់ប្រជាពលរដ្ឋ ជាពិសេសវីរកងទ័ព ដែលបង្ហាញពីភាពកក់ក្តៅ ស្មារតីរួមជាតិតែមួយ និងភាពគ្រប់ជ្រុងជ្រោយនៃវិស័យសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យ និងថ្នាក់ដឹកនាំ បានសំដែងការកោតសរសើរ និងគោរពដឹងគុណដ៏យ៉ាងជ្រាលជ្រៅចំពោះវីរភាពកងទ័ព ដែលបាននិងបន្តខិតខំការពារបូរណភាពទឹកដីនៅជួរមុខ ដោយភាពអង់អាចក្លាហាន៕
អត្ថបទ រដ្ឋា
















-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព