ព័ត៌មាន
កម្ពុជាបង្ហាញការព្រួយបារម្ភទាំងផ្នែកច្បាប់ និងសីលធម៌ ចំពោះយោធិនទាំង១៨នាក់ ដែលថៃចាប់ទៅ
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញការព្រួយបារម្ភទាំងផ្នែកច្បាប់ និងសីលធម៌ ចំពោះយោធិនរបស់កម្ពុជា ដែលថៃចាប់ទៅ ខណៈកំពុងអនុវត្ត កិច្ចព្រមព្រៀងបទឈប់បាញ់ ហើយកម្ពុជាបន្តអំពាវនាវយ៉ាងទទូចឲ្យថៃធ្វើការដោះលែងពួកគេទាំង១៨នាក់នោះ ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ។
ក្នុងសន្និសីទសារព័ត៌មានស្តីពីការអនុវត្តបទឈប់បាញ់ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានលើកឡើងថា កម្ពុជាបានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការកាកកបាទក្រហមអន្តរជាតិ ដែលបានអញ្ជើញចុះសួរសុខទុក្ខដល់យោធិនកម្ពុជា១៨នាក់ ដែលត្រូវបានថៃ ធ្វើការឃុំឃាំង ខណៈដំណើរចុះសួរសុខទុក្ខនេះ គឺដើម្បីធានានូវសិទ្ធិជាមូលដ្ឋាន និងភាពថ្លៃថ្នូរបស់យោធិនខ្មែរទាំង១៨នាក់ នោះ ត្រូវបានគោរពដោយអាជ្ញាធរថៃ ស្របទៅតាមអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ និងច្បាប់មនុស្សធម៌អន្តរជាតិ។
ឯកឧត្តម អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានសង្កត់ធ្ងន់ថា «ការបន្តឃុំឃាំងយោធិនទាំង១៨រូប ដែលត្រូវបានចាប់ខ្លួន ក្នុងពេលកំពុងអនុវត្តបទឈប់បាញ់ គឺបានបង្កឡើងនូវការព្រួយបារម្ភទាំងផ្នែក ច្បាប់ទាំងផ្នែកសីលធម៌»។
យ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជា សូមឲ្យមានការធ្វើមាតុភូមិនិវត្តន៍ជាបន្ទាន់ ដោយឥតលក្ខខណ្ឌចំពោះយោធិនកម្ពុជាទាំង១៨រូបនោះ និងទាមទារឲ្យថៃ ផ្តល់អាទិភាពចំពោះកិច្ចសន្ទនាដោយ សុច្ចចិត្ត និងការកាត់បន្ថយភាពតានតឹងក្នុងស្មារតីសន្តិភាព និងកិច្ចសហប្រតិបត្តិការ។
សូមបញ្ជាក់ថា ទាក់ទងនឹងវីរកងទ័ពកម្ពុជា ចំនួន១៨នាក់ដែលស្ថិននៅក្រោមការគ្រប់គ្រងរបស់ទាហានថៃនេះដែរ កម្ពុជាបានស្នើឲ្យម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេននោះឲ្យជួយអន្តរាគមន៍ ដើម្បីជំរុញឲ្យភាគីថៃឆាប់បញ្ជូនពួកគាត់ឲ្យមកកម្ពុជាវិញ ឲ្យបានឆាប់ៗនេះផងដែរ។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវ ម៉ាលី សុជាតា ក៏បានលើកឡើងផងដែរថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ នឹងមិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយខណៈទាហាខ្មែរចំនួន១៨នាក់ណ ដែលទាហានថៃចាប់ទៅនេះ បានកំពុងបន្តធ្វើការចរចា យ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់រាជរដ្ឋាភិបាល ដើម្បីសុខសុវត្ថិភាពរបស់ពួកគេនោះ៕ អត្ថបទបាន ចក់
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព