ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារត្រៀមចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែសីហាឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារក្នុងការត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(អាយប៉ា/AIPA) លើកទី៤៦ នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៥ ខាងមុខនេះ។
កិច្ចប្រជុំនេះ រៀបចំឡើងនៅវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីសមាសភាពគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចកម្ពុជា និងថ្នាក់ដឹកនាំអគ្គលលេខាធិការដ្ឋានរដ្ឋសភា ព្រមទាំងមន្រ្តីជំនួយការ ដែលទទួលបានការសម្រេចឱ្យចូលរួមជួយការងារថ្នាក់ដឹកនាំនៅពេលមហាសន្និបាតអន្តរសភា (អាយប៉ា)លើកទី៤៦។
សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសមាជិកសមាជិកាសភា ក៏ដូចជាថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានបំពេញការងារយ៉ាងសកម្ម និងបានត្រៀមលក្ខណៈបានល្អប្រសើរទំាងខ្លឹមសារ និងសមាសភាពចូលរួម ពិសេសបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាធិការដ្ឋានអាយប៉ា និងម្ចាស់ផ្ទះរៀបចំមហាសន្និបាត។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានផ្តំាផ្ញើដល់ក្រុមការងារត្រូវបំពេញភារកិច្ចដែលនៅសេសសល់ឱ្យបានរួចរាល់ គ្រប់ជ្រុងជ្រោយ។ សម្តេចបានគូសបញ្ជាក់ថា នៅក្នុងនោះខ្លឹមសារសំខាន់មួយដែលសភាកម្ពុជាត្រូវលើកឡើងនៅក្នុងកិច្ចប្រជុំនានានៅក្នុងពេលមហាសន្និបាតលើកទី៤៦នេះ គឺតម្លៃសន្តិភាព។ សន្តិភាពសម្រាប់កម្ពុជា ដែលបានហែលឆ្លងភ្លើងសង្រ្គាម ជាច្រើនទសវត្សរ៍មានសារៈសំខាន់ណាស់។ សន្តិភាពនៅកម្ពុជា បានពីការលះបង់យកអាយុជីវិតជាដើមទុន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រតិបត្តិករដ៏ឆ្នើមនៃនយោបាយឈ្នះ-ឈ្នះ។ សន្តិភាពនៅកម្ពុជា បានកំពុងការពារនិងលើកកម្ពស់ជាបន្ត យ៉ាងម៉ឺងម៉ាត់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចរដ្ឋសភាធិបតី ក៏បានផ្តាំផ្ញើបន្តថា ក្នុងនាមប្រទេសស្រឡាញ់សន្តិភាព កម្ពុជាត្រូវលើកឡើងពីការថ្លែងអំណរគុណចំពោះគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានបង្កើតឱ្យមាននូវបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងមក។ នៅក្នុងនោះកម្ពុជាក៏ត្រូវអរគុណដល់ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី និងជាប្រធានអាស៊ាន ក្នុងការជួយសម្របសម្រួលរៀបចំទីកន្លែងកិច្ចចរចាបទឈប់បាញ់និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលទើបបញ្ចប់ ដោយទទួលបានលទ្ធផលជាទីមោទនៈ។
កម្ពុជាក៏សូមអរគុណដល់សាធារណរដ្ឋប្រជាមានិតចិននិងបណ្តាប្រទេសជាមិត្តនានា ដែលបានចូលរួមសង្កេតការណ៍ការចរចាបទឈប់បាញ់ និងការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីសុខសន្តិភាព សុវត្ថិភាពយូរអង្វែងនៃប្រទេសទំាងពីរ៕
-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន4 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន6 days agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ