ព័ត៌មាន
ប្រជាជនភៀសសឹក២៣៨៤គ្រួសារ ស្នាក់នៅបណ្តោះអាសន្ន ក្នុងខេខេត្តកំពង់ធំ ទទទួលអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
នៅព្រឹកថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដោយថ្នាក់ដឹកនាំ និងភរិយាថ្នាកដឹកនាំ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនប្រជាជនភៀសសឹកចំនួន ២៣៨៤ គ្រួសារ ក្នុងនោះមកពីខេត្តព្រះវិហារមាន៧ក្រុងស្រុកចំនួន៨១៨គ្រួសារ , ខេត្តឧត្តរមានជ័យ មកពី៤ក្រុងស្រុកចំនួន១៤០២គ្រួសារ និងខេត្តប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង កោះកុង សរុបចំនួន១៦៤គ្រួសារ ពិធីនេះប្រព្រឹត្តិទៅនៅពហុកីឡដ្ឋាន ស្ថិតក្នុងភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
យោងតាមរបាយការណ៍ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានឲ្យដឹងថា អំឡុងមានជម្លោះព្រំដែនកម្ពុជា-ថៃ គឺពិតជាបានបង្កផលលំបាក យ៉ាងខ្លាំងមកលើសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសបងប្អូនដែលរស់នៅជាប់ព្រំដែន កម្ពុជា-ថៃផ្ទាល់ ។ ជាក់ស្តែង ប្រជាជនដែលភៀសសឹកពីខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ កោះកុង បាត់ដំបង និងប៉ៃលិន មកស្នាក់ក្នុងខេត្តកំពង់ធំ មានសរុបចំនួន ២.៣៨៤ គ្រួសារ ស្មើនឹង ៦.៣៣០នាក់ ក្នុងនោះ ជនភៀសសឹក ជាប្រជាជនទូទៅមានចំនួន ១.៩៥៥គ្រួសារ និងជនភៀស សឹកជាគ្រួសារយោធិនមានចំនួន ៤២៩គ្រួសារ ដោយមានអ្នកខ្លះរស់នៅជាមួយនឹងផ្ទះបងប្អូន អ្នកខ្លះរស់នៅក្នុងទីវត្តអារាមជាដើម។
ឯកឧត្តមបន្តថា ជនភៀសដែលរស់នៅតាមជំរុំ តាមទីវត្តអារាមនានា ដែលខ្លះខ្វះអាហារហូបចុក ខ្វះទឹកស្អាតប្រើប្រាស់ បាត់បង់មុខរបរ បាត់បង់ចំណូល ក្មេងៗបាត់បង់ការសិក្សា និងប្រឈមនឹងការលំបាកជាច្រើនផ្សេងៗ ទៀត ។
ឆ្លើយតបទៅនឹងការលំបាករបស់ប្រជាពលរដ្ឋភៀសសឹកទាំងនេះ កាកបាទក្រហមកម្ពុជា ដែលជាអង្គការមនុស្សធម៌គ្មានព្រំដែន ដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលប្រជាជនប្រសិទ្ធនាមជា មាតាមនុស្សធម៌ បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីចែកជូននូវស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ជាបន្តបន្ទាប់ជូនពួកគាត់ ដើម្បីចូលរួមរំលែកទុក្ខ លំបាករបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង កម្មវិធីចែកអំណោយនៅថ្ងៃនេះ ពិតណាស់នឹងអាចចូលរួម ចំណែកយ៉ាងសំខាន់ក្នុងការសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋបានមួយផ្នែក ដែដែលកំពុងភៀសខ្លួនចេញពីតំបន់ដែលមានភាពតានតឹង។
ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាជនភៀសសឹកទាំងអស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីក្តុកក្តួលរំជួលចិត្ត អាណិតអាសូរយ៉ាងក្រៃលែង ជាមួយលោកយាយ លោកតា បងប្អូនជនភៀសសឹកទាំងអស់ ដែលបង្ខំចិត្តចាកចោលផ្ទះសម្បែងព្រាត់ប្រាសក្រុមគ្រួសារដោយសារជម្លោះប្រដាប់អាវុធ។
ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន បានពាំនាំនូវព្រះរាជបន្ទូល និងព្រះសវណីយ៍ ផ្តាំផ្ញើសុខទុក្ខ និងក្តីនឹករលឹក អាណិតអាសូរ ពីព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាល ព្រះអង្គទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់បង-ប្អូនប្រជានុរាស្ត្រនៅគ្រប់ទីកន្លែង ថ្វីបើព្រះអង្គមិនបានយាងមកជួប លោកយាយ លោកតា មាមីង បងប្អូន កូនក្មួយដោយផ្ទាល់ក៏ដោយ។ សម្តេចប្រធានបានបញ្ជាក់ថា ទោះបីជាស្ថិតក្នុងកាល:ទេស:ណាក៏ដោយ រាជរដ្ឋាភិបាលក៏ដូចជា កាកបាទក្រហមកម្ពុជា នៅតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសបងប្អូនប្រជាពលរដ្ឋភៀសសឹករស់នៅតាមបន្ទាត់ព្រំដែនដែលរងគ្រោះដោយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ធ្វើបាត់បង់សេចក្តីសុខ សុភមង្គល ក្នុងក្រុមគ្រួសារ និងការសិក្សារបស់កូនៗចៅៗ ។ ដោយមើលឃើញពីទុក្ខលំបាកវេទនាទាំងអស់នេះហើយទើបថ្ងៃនេះ កក្រក មិនបង្អង់យូឡើយ បាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារ:ប្រើប្រាស់មួយចំនួនជូនបងប្អូននាពេលនេះ ដើម្បីជួយសម្រាលជីវភាពប្រជាពលរដ្ឋបានមួយគ្រាផងដែរ។
ពាក់ព័ន្ធនិងបញ្ហាសុខភាព សម្ដេចកិត្តិព្រឹទ្ធ ប៊ុនរានី ហ៊ុនសែន បានអំពាវនាវទៅដល់ប្រជាជនភៀសសិកទាំងអស់ដែលកំពុងរស់នៅតាមតំបន់ភៀសសឹកមួយចំនួន ត្រូវថែរក្សាសុខភាពឱ្យបានល្អ ដោយត្រូវរស់នៅមានអានាម័យ និងពិសារទឹកដាំឆ្អិន ហើយស្ត្រីមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ដើម្បីសុខភាពល្អទាំងម្តាយ និងកូន ព្រមទាំងកុំឱ្យកុមារតូចៗលេងទឹកព្រោះរដូវនេះជារដូវទឹកឡើង ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង ។
ប្រជាពលរដ្ឋភៀសសឹកដែលទទួលអំណោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត និងការគិតគូរ សម្តេចប្រធានពីជីវភាពរស់នៅរបស់ពួកដោយមិនទុកពួកគាត់ចោល។ ពួកគាត់បន្តថា មានតែមាតាមនុស្សធម៌នៃកម្ពុជា ដែលតែងយកចិត្តទុក្ខដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋជួបការលំបាកគ្រប់ពេលវេលា ៕














-
ព័ត៌មាន4 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន4 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS5 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន7 days agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoក្រសួងការងារ បើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី វាយតម្លៃការអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧