ព័ត៌មាន
វិស័យកសិកម្មមានកំណើន ១,២% គាំទ្រដោយកំណើនផលដំណាំ និងធនធានជលផល
ធនាគារជាតិនៃកម្ពុជា បានប៉ានស្មានថា វិស័យកសិកម្មនៅកម្ពុជា នៅក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ បានបន្តមានកំណើន កើនឡើងក្នុងរង្វង់ ១,២% ដោយបានគាំទ្រកំណើននៃអនុវិស័យផលដំណាំ និងធនធានជលផល។
តាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជានៅក្នុងឆមាសទី១នេះ បានកើន ៥.៩% បើទោះបីជាប្រឈមនឹងភាពមិនច្បាស់លាស់ពីកត្តាខាងក្រៅខ្លាំងក៏ដោយ ក៏ កំណើននេះត្រូវបានគាំទ្រដោយវិស័យមួយចំនួន ក្នុងនោះវិស័យកសិកម្ម, បានបន្តមានកំណើន ១,២% ដែលគាំទ្រដោយកំណើន ផលដំណាំ និងធនធានជលផល។

ចំពោះផលដំណាំ, ក្នុងនោះផលស្រូវរដូវប្រាំងបានកើនជិត ១១% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ដល់ ៤,៣ លានតោន ដោយ សារភាពអំណោយផលនៃអាកាសធាតុ និងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ។ ទន្ទឹមនេះ ការកើនឡើងនៃថ្លៃស្រូវនៅឆ្នាំ២០២៣-២០២៤ ក៏បានរួមចំណែកជំរុញការដាំដុះផងដែរ។ លើសពីនេះផ្ទៃដីដាំដុះស្រូវរដូវវស្សាក៏បានកើន ៤,៤% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។ ចំណែក ផលជ័រកៅស៊ូវិញ នៅក្នុងរយៈពេលនេះដែរ បានកើនឡើង ១,៣% ដល់ជាង ១៤២ ពាន់តោន ដោយសារការកំណើនតម្រូវការ ស្រប ពេលតម្លៃជ័រកៅស៊ូជាមធ្យមបន្តកើនឡើងខ្ពស់ជាង ៣០% ដល់ជិត ២ ពាន់ដុល្លារអាមេរិក ក្នុង១តោន ។ ចំណែកធនធានជលផល បានកើនជិត ១៦% ក្នុងនោះផលនេសាទទឹកសាប និងសមុទ្របានកើនជាង ២៣% ដែលជាចម្បងដោយសារការពង្រឹងវិធានការ ទប់ស្កាត់សកម្មភាពនេសាទខុសច្បាប់ ស្របពេលដែលផលវារីវប្បកម្ម កើន ៦% ផងដែរ។
ឧកញ៉ាបណ្ឌិត ឈិន កេន អ្នកសម្របសម្រួលទីផ្សារនាំចេញកសិផលកម្ពុជា លើកឡើងថា ជុំវិញវិស័យកសិកម្មនេះឃើញថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទាំងការដាំដុះ និងទីផ្សារនាំចេញ គិតមកដល់ពេលនេះ, ផលិតផលកម្ពុជាជាច្រើនកំពុងហៀរចេញ ទៅកាន់ទីផ្សារក្រៅប្រទេស ជាក់ស្តែងថ្មីៗនេះ គយចិនបានអនុញ្ញត្តិនាំចេញចូលផ្លែធុរេនរបស់កម្ពុជាបន្ថែមទៀត និងរំពឹងថា កសិផល របស់កម្ពុជាជាច្រើនទៀត នឹងត្រូវនាំចេញជាបន្តបន្ទាប់ គាំទ្រដល់កំណើនាំចេញ និងការរីកលូតលាស់វិស័យកសិកម្មក្នុងស្រុក។
ជុំវិញវិស័យកសិកម្មនេះ, បើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានរាជរដ្ឋាភិបាលព្យាករថា នៅក្នុងឆ្នាំ ២០២៥ វិស័យនេះនឹងមានកំណើនឡើង ១,១% ដោយសារការរំពឹងទុកនូវកំណើនល្អនៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ និងការងើប សន្សឹមៗនៃអនុវិស័យនេសាទ។ អនុវិស័យដំណាំ ត្រូវបានរំពឹងថា នៅរក្សាកំណើនល្អ ដោយសារការបន្តកើននៃការវិនិយោគទាំងក្នុង ស្រុកនិងពីបរទេស លើការកែច្នៃផលិតផលកសិកម្ម ការបង្កើនការវិនិយោគសាធារណៈ និងអន្តរាគមន៍របស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះ អនុវិស័យចិញ្ចឹមសត្វត្រូវបានព្យាករថានឹងបន្តងើបសន្សឹមៗ ដោយសារវិធានអន្តរាគមន៍របស់រាជរដ្ឋាភិបាលលើការនាំចូលសាច់បង្កក កន្លងមក ដែលនឹងលើកទឹកចិត្តការចិញ្ចឹមក្នុងស្រុក ខណៈអនុវិស័យនេសាទ ត្រូវបានព្យាករថា នឹងមានកំណើនល្អ ក្រោមការរំពឹងទុក នូវកំណើនផលចាប់ទឹកសាប ដែលនឹងត្រូវបានបន្តស្តារឡើងវិញ ដោយសារការដាក់ចេញនូវគោលនយោបាយ បង្ក្រាបបទល្មើស នេសាទ និងការវិនិយោគក្នុងវារីវប្បកម្ម ក្រោមការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលនិងការគាំទ្រពីដៃគូអភិវឌ្ឍន៍ សំដៅដោះស្រាយ បញ្ហាប្រឈមជារចនាសម្ព័ន្ធ ផ្តល់ការគាំទ្រផ្នែកហិរញ្ញប្បទាន និងជំរុញការផ្សព្វផ្សាយបច្ចេកទេសនិងការប្រើប្រាស់ពូជត្រី ប្រកបដោយ ប្រសិទ្ធភាពខ្ពស់និងគុណភាព៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន4 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន4 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS5 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន7 days agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoក្រសួងការងារ បើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី វាយតម្លៃការអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧