ព័ត៌មាន
វិស័យឧស្សាហកម្មសំខាន់ៗចំនួន៤ បានកំពុងជួយគាំទ្រដល់កំណើននាំចេញខ្ពស់របស់កម្ពុជា
កម្ពុជាបាននិងកំពុងស្រូបការវិនិយោគវិស័យឧស្សាហកម្ម លើរោងចក្របង្កើតសម្ភារៈបរិក្ខាអគ្គិសនី និងអេឡិចត្រូនិច, គ្រឿងបង្គុំ យានយន្ត, រោងចក្រផលិតសំបកកង់រថយន្ត, និងរោងចក្រកែច្នៃគ្រឿងសង្ហារឹមជាដើម ហើយក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត វិស័យនេះនៅតែដើរតួសំខាន់នៅក្នុងសេដ្ឋកិច្ច។
ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងក្នុងកិច្ច ពិភាក្សាស្តីពី ឱកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ក្នុងពិព័រណ៍ម៉ាស៊ីន និងសម្លៀកបំពាក់ដ៏ធំបំផុតនៅកម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នេះថា ទាក់ទិនឧស្សាហកម្មនេះ កម្ពុជាបានស្រូបយកឧស្សាហកម្មកាត់ដេរ និងសម្លៀកបំពាក់មុនគេ បន្ទាប់ពីមានកិច្ចព្រម ព្រៀងនៅលើពិភពលោក ដែលបានកំណត់កូតាក្នុងការនាំចេញ ក្នុងនោះកម្ពុជាក៏ជាប្រទេសមួយដែលទទួលបានកូតាក្នុងការនាំចេញ ផងដែរ ដោយធ្វើឱ្យកម្ពុជាស្រូបយកឱកាសវិនិយោគលើវិស័យឧស្សាហកម្មជាបន្តបន្ទាប់ និងបានរីកដុះដាល់យ៉ាងខ្លាំងរហូតមកដល់ បច្ចប្បន្ន គឺដោយសារកម្ពុជាបានចូលរួមជាមួយអង្គការ ILO។ បន្ទាប់មកកម្ពុជាក៏ទទួលបានរោងចក្រស្បែកជើង និងជាង១០ឆ្នាំមុន កម្ពុជាក៏បានស្រូបយកឧស្សាហកម្មសំភារៈធ្វើដំណើរ ដោយវិស័យនេះបានរីកចម្រើនចាប់តាំងពីឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ន។
ឯកឧត្តម បន្តថា ជុំវិញវិស័យឧស្សាហកម្មខាងលើនេះ គិតមកដល់បច្ចុប្បន្ន កម្ពុជាបាននិងកំពុងស្រូបយកវិស័យឧស្សាហកម្ម ផ្សេងៗទៀតបម្រើក្នុងសេដ្ឋកិច្ច និងបានកំពុងរីកចម្រើននៅក្នុងស្រុកដូចជា រោងចក្រគ្រឿងបង្គុំសម្ភារៈបរិក្ខាអគ្គិសនី និងអេឡិចត្រូនិច មានដូចជា ការផលិតអំពូលភ្លើង និងកង្ហាជាដើម រោងចក្រឧស្សាហកម្មទាំងនោះភាគច្រើននៅក្រុងបាវិតខេត្តស្វាយរៀង។ បន្ទាប់មក ទៀតកម្ពុជាក៏ទទួលបានរោងចក្រគ្រឿងបង្គុំយានយន្ត, រោងចក្រផលិតសំបកកង់រថយន្ត និងការកែច្នៃគ្រឿងសង្ហារឹមផ្សេងៗ ដែល វិស័យទាំងនេះបានកំពុងចូលរួមបន្ថែមដល់កំណើននៃការនាំចេញរបស់កម្ពុជា។
សូបញ្ជាក់ថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៥, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបមានចំនួន ៣៧៣ គម្រោង មានទុនវិនិយោគប្រមាណ ៥,៨ ប៊ីលានដុល្លារអាម៉េរិក បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ឃើញថា កើនឡើងចំនួន ១៨៣ គម្រោង បច្ចុប្បន្នកម្ពុជាបាននិងកំពុងបន្តទទួលគម្រោងវិនិយោគថ្មីៗបន្ថែមទៀត ក្នុងការចូលរួមដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម នៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន4 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន4 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS5 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន7 days agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoក្រសួងការងារ បើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី វាយតម្លៃការអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧