ព័ត៌មាន
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការអន្តរក្រសួងចុះពិនិត្យវាយតម្លៃបញ្ចប់សុពលភាពការងារថែទាំផ្លូវខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជា គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្តារឡើងវិញ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ) បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ ក្រុមការងារបច្ចេកទេស របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ដើម្បីចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវចំនួន៣កំណាត់ ដោយក្រាលកៅស៊ូឡើងវិញ (Reseal DBST ) ដែលមានទទឹង៦ម៉ែត្រ និងប្រវែងសរុប៧០០០ម៉ែត្រ ស្ថិតនៅក្នុងឃុំបឹងខ្នារ ស្រុកបាកាន និងឃុំតាលោ ស្រុកតាលោសែនជ័យ អនុវត្តន៍ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ដោយប្រើប្រាស់ថវិការរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ។
បន្ទាប់ពីបានធ្វើការពិនិត្យ និងវាយតម្លៃរួចមក គណៈកម្មាធិការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកបញ្ចប់នូវកាធានាគុណភាព ការងារថែទាំផ្លូវទាំង ៣កំណាត់នេះ ដោយផ្អែកទៅតាមលក្ខខណ្ឌបច្ចេកទេស ដូចមានចែងក្នុងកិច្ចសន្យា ។ ជាមួយគ្នានោះ ឯកឧត្តម ចាន់ ដារ៉ុង មានប្រសាសន៍លើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងជំរុញការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយពេលវេលា និងកាត់បន្ថយចំណាយ លើការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗនៅជនបទ ។
ឯកឧត្តម ចាន់ ដារ៉ុង ក៏បានសំណូមពរឲ្យអាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវទាំងនេះត្រូវចូលរួមថែរក្សា ដើម្បីការប្រើប្រាស់បានយូរអង្វែង ទប់ស្កាត់ការដឹកលើសទំងន់ កុំចាក់ដីខ្ពស់ជាងផ្លូវ កុំលុបផ្លូវទឹកសងខាងផ្លូវ កុំហាលកសិផលនានានៅលើផ្លូវ មានផ្លូវស្រួលកុំបើកបរលឿនពេកត្រូវគោរច្បាប់ចរាចរណ៍ និងត្រូវចូលរួមថែរក្សាបរិស្ថានអនាម័យតាមដងផ្លូវ ។
ឯកឧត្តម ចាន់ ដារ៉ុង បានបន្តថា ផ្លូវមានសារៈសំខាន់ណាស់ ផ្លូវ គឺជាសរសៃឈាម ជំរុញ អន្តរកម្មទាំងផ្នែកសេដ្ឋកិច្ច និងសង្គម តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជន និងប្រែក្លាយជនបទឱ្យទៅជាតំបន់ ដែលមានភាពរីកចម្រើន។ ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ និងបានកោតសរសើរ ដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ទាំងថ្នាក់ដឹកនាំមន្ទីរ ក៏ដូចជាមន្រ្តីបច្ចេកទេស ដែលបានយកចិត្តទុកដាក់ ក្នុងកិច្ចការងារ ថែទាំផ្លូវ ដោយរក្សាបាននូវគុណភាពល្អប្រសើរ ដែលជាផ្នែកមួយដ៏សំខាន់ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមរក្សាគុណភាពផ្លូវ ៕












-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព