ព័ត៌មាន
ព្រះសង្ឃខេត្តស្វាយរៀងនាំគ្រឿងឧបភោគផ្ដល់ជូនដល់វីរៈកងទ័ពនិងជនភៀសសឹកឈរជើងទិសខេត្តព្រះវិហារនិងខេត្តឧត្តមានជ័យ
ស្វាយរៀង ៖ គ្រឿងឧបភោគ បរិភោគ រួមមានអង្ករ មី ត្រីខ នំអន្សម នំចាំងប្រមាណជាង ៣ពាន់នំ ភេសជ្ជ: និងថវិកា ដែលជាអំណោយ បានពីការចូលរួមប្រមូលផ្តុំ របស់ព្រះសង្ឃ ពុទ្ធបរិសទ័ចំណុះជើងវត្តព្រះពន្លា ស្រុកស្វាយទាប និងវត្តត្រពាំងត្រាវ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងត្រូវបានព្រះគ្រូ ញឹម ចន្ទ័ថៃ និងព្រះគ្រូ គង់ សុម៉ាលី នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ បាននាំទៅផ្ដល់ជូន ដល់វីរៈកងទ័ព ដែលកំពុងឈរជើង ការពារបូរណភាពទឹកដី និងជនភៀសសឹក នៅទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
ក្នុងឪកាសដឹកនាំប្រជាពុទ្ធបរិសទ័វេចនំអន្សម សម្រាប់នាំយកទៅចែកផ្តល់ដល់វរះកងទព័ និងជនភៀសសឹក ព្រះតេជគុណ ញឹម ចន្ទ័ថៃ និង ព្រះតេជគុណ គង់ សុម៉ាលី បានមានសង្ឃដិការ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះសង្ឃ ពុទ្ធបរិសទ័ ដែលបានចូលរួមវិភាគទាន ជាបច្ចយ័ គ្រឿងឧបភោគ បរិភោគប្រមូលផ្តុំ សម្រាប់នាំយកផ្តល់ជូនដល់វរះកងទព័ និងជនភៀសសឹកដោយចោរសៀមឈ្លានពានទន្ទ្រានមកលើព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថានៅក្នុងព្រឹត្តិការណ៍ ដែលកម្ពុជា និងប្រទេសថៃ បានប៉ះទង្គិច ដោយប្រើប្រាស់អាវុធ ការពារទឹកដីពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥មក ព្រះសង្ឃខេត្តស្វាយរៀង បានធ្វើការនាំគ្រឿងឧបភោគបរិភោគទៅធ្វើការ ឧបត្ថម្ភ បន្ថែមដល់វីរៈកងទ័ព ជាបន្តបន្ទាប់ដើម្បីឆ្លើយតបទៅនឹងការ ធ្វើពលិកម្មដ៏ធំធេងរបស់វីរៈកងទ័ពផងដែរ៕ ដោយ ៖ ភា សារិទ្ធ





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព