ព័ត៌មាន
ក្រុមការងារបច្ចេកទេសជំរឿនមន្ត្រី ប្រជុំពិភាក្សាលើការចាប់ផ្តើមប្រតិបត្តិការជំរឿនមន្រ្តីជាក់ស្តែងតាមគោលដៅនីមួយៗ
ភ្នំពេញ ៖ សប្តាហ៍កន្លងទៅ ក្រសួងមុខងារសាធារណៈ រួមសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ បានរៀបចំពិធីប្រកាសបើកយុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ គ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ។
ដើម្បីគិតគូរបន្ថែមលើប្រសិទ្ធភាពនៃការអនុវត្ត ក្រុមការងារបច្ចេកទេសបានរៀបចំប្រជុំពិភាក្សាលើការចាប់ផ្តើមប្រតិបត្តិការជំរឿនមន្រ្តីចំនួន ៣លើក ដាច់ដោយឡែក។ កិច្ចប្រជុំបីថ្ងៃជាប់គ្នានេះជាជំនួបរវាងក្រុមការងារជំរឿនមន្ត្រីជាមួយថ្នាក់ដឹកនាំ និងមន្ត្រីដែលទទួលបន្ទុកលើ (១)ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ ដែលស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ (២)ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធអង្គភាពសុខាភិបាលមូលដ្ឋានក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និង(៣)ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ។ កិច្ចប្រជុំនីមួយៗ ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ។
អង្គប្រជុំបានស្តាប់បទបង្ហាញ និងទទួលព័ត៌មានផ្សេងៗ ដើម្បីរៀបចំយន្តការអនុវត្តការងារ ប្រកបដោយការទទួលខុសត្រូវរបស់ក្រុមការងារនីមួយៗឱ្យបានច្បាស់លាស់ និងបានគ្រប់ជ្រុងជ្រោយ។










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព