ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចុះសួរសុខទុក្ខយុទ្ធជនរងរបួសនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុមុន្នី ហ៊ុនម៉ាណែត និងក្រុមការងារបាន ចុះសួរសុខទុក្ខយុទ្ធជននៅ មន្ទីរពេទ្យ ខ្មែរ-សូវៀត, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យព្រះអង្គឌួង ដែលកំពុងសម្រាកព្យាបាលរបួស ដោយសារការទង្គិះគ្នារវាង កងទ័ពកម្ពុជា-ថៃ កាលពីថ្ងទី២៤-២៨ ខែកក្កដា កន្លងទៅ នៅតាមបន្ទាត់ព្រំដែន។
ក្នុងឱកាសអញ្ជើញសួរសុខទុក្ខនេះ លោកជំទាវបណ្ឌិត បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងៗវីរៈកងទ័ព ដែលកំពុងសម្រាកព្យាបាលរបួស នៅក្នុងមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ចំនួន១៩នាក់, នៅក្នុងមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈចំនួន៩នាក់, នៅក្នុងមន្ទីរពេទ្យព្រះកេតុមាលាចំនួន១៤នាក់, និងនៅក្នុងមន្ទីរពេទ្យ ព្រះអង្គឌួងចំនួន១នាក់។ ដោយវីរៈកងទ័ពទាំង៤៣នាក់ខាងលើនេះ រងរបួសដោយសារការទង្គិះគ្នារវាង កងទ័ពកម្ពុជា-ថៃ កាលពីថ្ងទី២៤-២៨ ខែកក្កដា កន្លងទៅ នៅតាមបន្ទាត់ព្រំដែន ក្នុងការ ការពារបូរណភាពទឹកដីជូនជាតិ។
ខណៈនៃការអញ្ជើញសួរសុខទុក្ខនោះដែរ លោកជំទាវបណ្ឌិត បានបង្ហាញនូវទឹកមុខក្រៀមក្រំ និងសោកស្ដាយជាទីបំផុត ចំពោះឧបទេវហេតុកើតឡើងនាពេលកន្លងមកនេះ ដែលបានធ្វើឱ្យកងកម្ពុជាពលីជីវិត និងរងរបួស ឯប្រជាជនមួយចំនួនធំ នៅតាមបន្ទាត់ព្រំដែនទាំងអស់ត្រូវជម្លៀសចេញ រកទីតាំងដែលមានសុវត្ថិភាព ចាកឆ្ងាយពីភូមិឋាន ផ្ទះសម្បែង និងក្រុមគ្រួសារជាទីស្រឡាញ់។ ជាមួយគ្នានេះលោកជំទាវ សូមជូនពរដល់បងៗវីរៈកងទ័ព ដែលកំពុងសម្រាកព្យាបាលរបួសទាំងអស់ ឆាប់ជាសះស្បើយពីរបួស និងសូមកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ដល់វីរៈកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្តខ្ពស់ ចំពោះកិច្ចការការពារបូរណភាពទឹកដី ប្រកបដោយភាពអង់អាចក្លាហាន ក្រាញននៀល តស៊ូការពារទឹកដី។
ជាមួយនឹងការចុះសួរសុខទុក្ខនេះដែរ លោកជំទាវបណ្ឌិត និងក្រុមការងារ បាននាំយកនូវអំណោយមនុស្សធម៌ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចគតិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត ជូនដល់បងៗវីរៈកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យទាំងនោះផងដែរ។ រួមមានជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ចាំបាច់ផ្សេងៗ និងថវិកាមួយចំនួន ដែលជាការរួមចំណែកលើកទឹកចិត្ត និងគិតគូរដល់វីរៈកងទ័ពទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដីនៃយើង៕
អត្ថបទ៖ សំ ងីម




































-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព