ព័ត៌មាន
យុទ្ធនាការទ្រង់ទ្រាយធំ ៧ថ្ងៃនេះ ក្រសួងការងារផ្សាយពីឱកាសការងារដល់ពលករមកពីថៃ និងពលរដ្ឋជាង៦ម៉ឺននាក់ ខណៈអ្នកទទួលបានការងារភ្លាមជាង ១ម៉ឺននាក់
គិតពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្សព្វផ្សាយស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ និងពលករដែលទើបមកពីប្រទេសថៃបានចំនួនជាង ៦ម៉ឺននាក់ ខណៈដែលអ្នកចូលរួមប្រមាណជាង ១ម៉ឺននាក់ទទួលបានការងារបឋម។ នេះគឺជាការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា ដែលបានបញ្ជាក់នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ។
លោក ស៊ុន មេសា បញ្ជាក់៖ “ក្នុងរយៈពេល ៧ថ្ងៃនៃយុទ្ធនាការចុះផ្សព្វផ្សាយស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ពលរដ្ឋនៅតាមមូលដ្ឋានជាពិសេសបងប្អូនពលករខ្មែរដែលទើបមកពីថៃបានទទួលដំណឹងពីឱកាសការងារដ៏សម្បូរបែប និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ រួមទាំងអត្ថប្រយោជន៍ប.ស.ស. ហើយជាមួយគ្នានេះ ខ្ញុំក៏សូមអបអរសាទរដល់បងប្អូនដែលទទួលបានឱកាសការងារភ្លាមៗជាង ១ម៉ឺននាក់ដែលទទួលបានឱកាសការងារភ្លាមតាមរយៈយុទ្ធនាការទ្រង់ទ្រាយធំជំហានទី២របស់ក្រសួង”។
បើតាមអ្នកនាំពាក្យដដែល ក្នុងយុទ្ធនាការថ្ងៃទី៧ នេះ ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចុះផ្សព្វផ្សាយដល់ឃុំសង្កាត់ចំនួន ២០០ក្នុងខេត្តនានានៅទូទាំងប្រទេសដោយមានអ្នកចូលរួមប្រមាណ៦ម៉ឺននាក់ដែលភាគច្រើនបំផុតគឺជាពលករដែលទើបត្រឡប់មកពីប្រទេសថៃ។
សូមរម្លឹកថា ក្នុងគោលបំណងផ្តល់ការងារដល់ពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃភ្លាមៗ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកយុទ្ធនាការចុះផ្សព្វផ្សាយជំហានទី១តាំងពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ដែលបានចុះផ្សព្វផ្សាយដល់ឃុំសង្កាត់ចំនួន១០២ឃុំ ខណៈដែលយុទ្ធនាការទ្រង់ទ្រាយធំជំហានទី២នេះមានរយៈពេល១០ថ្ងៃដែលនឹងត្រូវចុះផ្សព្វផ្សាយចំនួន៣០០ឃុំពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥៕










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព