ព័ត៌មាន
ទាហានកម្ពុជាទាំង១៨នាក់ ដែលទាហានថៃចាប់ទៅដោយខុសច្បាប់នោះ គឺមានសុខភាព និងសុវត្ថិភាពល្អធម្មតា
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា ទាហានខ្មែរចំនួន១៨នាក់ ដែលទាហានថៃចាប់ទៅដោយខុសច្បាប់ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដាកន្លងទៅ ខណៈកំពុងអនុវត្តបទឈប់បាញ់នោះ ត្រូវបានគណៈកម្មការកាកបាទក្រហមអន្តរជាតិ អះអាងថា ពួកគេគឺមានសុវត្ថិភាព និងសុខភាពល្អធម្មតាទេ ហើយរាជរដ្ឋាភិបាលកម្ពុជា បានកំពុងធ្វើការងារនេះ យ៉ាងស្រស្រាក់ស្រស្រាំ ដើម្បីធ្វើយ៉ាងណាឲ្យមានការដោះលែងពួកគាត់មកកម្ពុជាវិញឲ្យបានឆាប់ៗ នាពេលខាងមុខនេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ នាព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់ថា កម្ពុជាយើងបានធ្វើការទំនាក់ទំនង និងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់បំផុតំពោះយោធិនកម្ពុជា ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ទាហានថៃ ដោយរហូតមកដល់ថ្ងៃនេះ ពួកគាត់មានសុវត្ថិភាព និងសុខភាពល្អធម្មតាទេ ប៉ុន្តែកម្ពុជានៅតែ បន្តះអំពាវនាវយ៉ាងទទូចឲ្យភាគីថៃ ធ្វើការដោះលែងពួកគាត់ឲ្យមកកម្ពុជាវិញឆាប់ៗ ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
សូមបញ្ជាក់ថា ទាក់ទងនឹងវីរកងទ័ពកម្ពុជា ចំនួន១៨នាក់ដែល ទាហានថៃចាប់ទៅដោយខុសច្បាប់នោះ រាជរដ្ឋាភិបាលកម្ពុជាបានស្នើឲ្យម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន ក៏ដូចជាសហគមន៍អន្តរជាតិឲ្យជួយអន្តរាគមន៍ ដើម្បីជំរុញឲ្យភាគីថៃឆាប់បញ្ជូនពួកគាត់ឲ្យមកកម្ពុជាវិញឲ្យបានឆាប់ៗនេះផងដែរ។
យ៉ាងណាក៏ដោយលោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានលើកឡើងផងដែរថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេទោះ ក្នុងកាលៈទេសៈណាក៏ដោយ បើទោះបីជាទាហាខ្មែរចំនួន១៨នាក់ត្រូវបានគេអះ អាងថាពួកគាត់មានសុវត្ថិភាព និងសុខភាពល្អយ៉ាងណាក៏ដោយនោះ៕ អត្ថបទ បាន ចក់
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព