ព័ត៌មាន
ឯកឧត្តម កែវ រតនៈ ៖ ដើម្បីជាតិរឹងមាំពលរដ្ឋត្រូវសាមគ្គីភាព ខិតខំរៀនសូត្រ និងបំពេញភារកិច្ចរៀងៗខ្លួន ឱ្យបានល្អ
ពោធិ៍សាត់៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយតំណាងគ្រួសារសមាជិកគណបក្សប្រជាជនកម្ពុជា ប្រមាណ១៨០០នាក់ មកពីឃុំបឹងបត់កណ្តោល និងឃុំត្រពាំងជង ក្នុងស្រុកបាកាន ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់ បានមានប្រសាសន៍លើកឡើងថា ដើម្បីជាតិរឹងមាំ អភិវឌ្ឍន៍ និងមិនមានគេមើលងាយ សូមអោយប្រជាពលរដ្ឋមានសាមគ្គីភាព ខិតខំរៀនសូត្រ ធ្វើការ និងបំពេញភារកិច្ចរៀងៗខ្លួនអោយបានល្អ ។
ដោយឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា សាមគ្គីភាពរបស់ប្រជាពលរដ្ឋជាចំនុចខ្លាំងរបស់កម្ពុជា ជាក់ស្តែងក្នុងកំឡុងពេលមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ប្រជាជនកម្ពុជាទាំងក្នុងនិងក្រៅប្រទេស បានរួបរួមគ្នាជាធ្លុងមួយ ក្រោមព្រះមហាក្សត្រតែមួយ ថ្នាក់ដឹកនាំតែមួយ កងទ័ពតែមួយ ធ្វើឲ្យសត្រូវមិនអាចបំបាក់ស្មារតីខ្មែរបាន មិនអាចមើលងាយខ្មែរបាន ។ ហើយដើម្បីប្រទេសកម្ពុជាកាន់តែរឹងមាំ កាន់តែមានការអភិវឌ្ឍរីកចម្រើនជឿនលឿនទៅមុខបន្ថែមទៀត គឺត្រូវមានការចូលរួមមិនអាចខ្វះបានពីប្រជាពលរដ្ឋគ្រប់រូប យុវជនសិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រកសាងខ្លួនជាធនធានមនុស្សដែលសង្គមត្រូវការ ឪពុកម្តាយត្រូវអប់រំកូនចៅឲ្យបានល្អ មន្ត្រីរាជការត្រូវខិតខំបំពេញការងារជូនរដ្ឋនិងប្រជាពលរដ្ឋ កសិករត្រូវខិតខំបង្កបង្កើនផល អ្នកធ្វើការ អ្នករកស៊ីត្រូវខិតខំបំពេញភារកិច្ចរៀងៗខ្លួនឲ្យបានល្អប្រសើរ កាត់បន្ថយការពិសារគ្រឿងស្រវឹង និងកុំធ្វើរឿងអបាយមុខផ្សេងៗ ។ កម្ពុជាឆ្អែតឆ្អន់ហើយជាមួយនិងសង្គ្រាម កម្ពុជាត្រូវការតែសន្តិភាព កម្ពុជាមិនដែលចង់ឈ្លានពានប្រទេសណាទេ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាប្តេជ្ញាជានិច្ចក្នុងការការពារបូរណភាពទឹកដីមិនឲ្យមានការបាត់បង់ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននាំយកសន្តិភាពជូនជាតិមាតុភូមិ ហើយបានរួមគ្នាជាមួយប្រជាពលរដ្ឋ តស៊ូកសាងប្រទេសជាតិតាំងពីចំនុចសូន្យរហូតមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះថាមពលអគ្គីសនី ជាវិស័យអាទិភាពមួយយ៉ាងសំខាន់ដែលរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្លាំង ព្រោះវាជាកត្តាចម្បង និងចាំបាច់បំផុតសម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងការផ្តល់នូវសុខុមាលភាព នៃការរស់នៅជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជំរុញការសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីធំៗ អនុស្ថានីយតភ្ជាប់គ្នា ជាមួយនឹងការសាងសង់ប្រភពអគ្គិសនីបន្ថែមជាបន្តបន្ទាប់ ដើម្បីផ្ដល់ប្រភពអគ្គិសនីឱ្យបានគ្រប់គ្រាន់ ទាន់តាមកំណើនសេដ្ឋកិច្ច និងឱ្យទាន់តាមកំណើននៃសេចក្តីត្រូវការប្រើប្រាស់ ដោយបានប្រែក្លាយកម្ពុជាពីប្រទេសគ្មានភ្លើងអគ្គិសនីប្រើប្រាស់ រហូតអាចផលិតអគ្គិសនីបានដោយខ្លួនឯងនិងមានតំលៃកាន់ល្អប្រសើរ កាន់តែមានឯករាជ្យភាពរឹងមាំលើវិស័យថាមពលអគ្គិនី ដែលធ្វើឲ្យប្រទេសជិតខាងមិនអាចយកបញ្ហាថាមពលអគ្គិសនី មកដាក់សម្ពាធធ្វើបាបនិងមើលស្រាលលើប្រទេសកម្ពុជាយើងមាននោះទេ ។
ឯកឧត្តម កែវ រតនៈ បានលើកឡើងបន្ថែមថា គោលនយោបាយនៃការអភិវឌ្ឍន៍វិស័យថាមពលនៅកម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជា ដឹកដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងអាណត្តិទី៧នេះ បានផ្តោតទៅលើមុំ៤ សំខាន់ៗ គឺមានប្រភពផ្គត់ផ្គង់គ្រប់គ្រាន់ ថាមពលកាន់តែស្អាត ថ្លៃសមរម្យ មានស្ថេរភាព និងមានសមធម៌ ដើម្បីធ្វើឱ្យការរស់នៅ និងការធ្វើអាជីវកម្ម នៅកម្ពុជាកាន់តែមិនសូវជាប់ការលំបាក ៕







-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព