ព័ត៌មាន
ស្ថានភាពព្រំដែននៅព្រះវិហារ និងឧត្ដរមានជ័យស្ងប់ស្ងាត់ តែថៃបង្កើនការផ្សព្វផ្សាយព័ត៌មានមិនពិត
អ្នកនាំពាក្យបានឱ្យដឹងថា ព្រឹកនេះស្ថានភាពនៅតំបន់ព្រំដែនក្នុងខេត្តព្រះវិហារ និងឧត្ដរមាន ជ័យបន្តស្ងប់ស្ងាត់ ប៉ុន្តែថៃបានបង្កើនការផ្សព្វផ្សាយព័ត៌មានមិនពិតច្រើន។

លោកជំទាវឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅម៉ោង ១១ នៃថ្ងៃទី៩ ខែសីហាថា ស្ថានភាពនៅតំបន់ព្រំដែនចំណុចខេត្តព្រះវិហារ និងឧត្ដរមានជ័យ ចាប់ពីម៉ោង ៦ ដល់ម៉ោង ១០ ព្រឹកនៃថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ គឺបន្តស្ងប់ស្ងាត់ យ៉ាងនេះក្ដីក៏កងទ័ពកម្ពុជានៅតែបន្តបង្កើនការប្រុងប្រយ័ត្នជាដដែល។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅម៉ោង ១១ នេះដែរ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងដែរថា ថៃបានបង្កើនការផ្សព្វផ្សាយព័ត៌មានមិនពិតជាច្រើនមកលើកម្ពុជា។ ការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ បានធ្វើឱ្យមជ្ឈដ្ឋានអន្តរជាតិអស់ជំនឿលើការផ្សព្វផ្សាយរបស់ថៃ រួមទាំងប្រជាជនថៃខ្លួនឯងក៏មានការមន្ទិលសង្ស័យចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ថៃផងដែរ។
ក្នុងកិច្ចប្រជុំពិសេសរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្ដីទីថៃនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរនៅម៉ោង ២៤ នៃយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ភាគីទាំងពីរក៏បានបន្តរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)នៅប្រទេសម៉ាឡេស៊ី ដោ យសម្រេចបាននូវកិច្ចព្រមព្រៀង ១៣ ចំណុចកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ កិច្ចព្រមព្រៀង ១៣ ចំណុចនេះ គឺដើម្បីពង្រឹងបន្ថែមលើសន្តិភាព និងស្ថិរភាពឱ្យបានយូរអង្វែងនៅតាមព្រំដែននៃប្រទេសទាំងពីរកម្ពុជា-ថៃ៕ ដោយ៖ គង់ ឌិន
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព