ព័ត៌មាន
បេក្ខជន ៣៥៧នាក់ជាប់មន្ត្រីកសិកម្មឃុំ និងមានបេក្ខជន ៣៤១នាក់ ជាប់មន្ត្រីសុខាភិបាលកិច្ចព្រមព្រៀងការងារ
ក្រសួងមុខងារសាធារណៈ នៅរាត្រីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៥ បានប្រកាសលទ្ធផលការប្រឡងជ្រើសរើសមន្ត្រីកសិម្មឃុំ និងលទ្ធផលការប្រឡងជ្រើសរើសមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ។ ជាលទ្ធផលគឺមានបេក្ខជន ៣៥៧នាក់ បានប្រឡងជាប់មន្ត្រីកសិកម្មឃុំ ហើយក៏មានបេក្ខជន ៣៤១នាក់ បានប្រឡងជាប់ជាមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារផងដែរ។
រយៈពេល ៥ថ្ងៃពេញជាប់គ្នានេះ ពោលចាប់រាប់ពីពេលប្រឡងបញ្ចប់ភ្លាមៗ គណៈកម្មការរៀបចំការប្រឡងប្រជែង បានបន្តការងារដោយមិនបង្អង់ដៃ។ ដំណើរការកែសន្លឹកកិច្ចការ បូកពិន្ទុ និងផ្ទៀងផ្ទាត់ ដើម្បីជ្រើសរើសបេក្ខជនជាប់ជាស្ថាពរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល ផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅតាមមណ្ឌលសុខភាព ក្នុងក្របខ័ណ្ឌក្រសួងសុខាភិបាល ក៏បានបញ្ចប់ត្រឹមល្ងាចថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៥។ ការប្រកាសលទ្ធផលធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងសាធារណៈ ចុះហត្ថលេខាទទួលស្គាល់ដោយផ្ទាល់ និងមានការចូលរួមពី មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងវត្តមានអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាច្រើនរូបផងដែរ។
ជាលទ្ធផល សម្រាប់ការប្រឡងមន្ត្រីកសិកម្មឃុំ គឺមានបេក្ខជន ៣៥៧នាក់ បានប្រឡងជាប់ ខណៈគោលដៅជ្រើសរើសគឺចំនួន ៣៧២នាក់ សម្រាប់ការបំពេញការងារនៅតាមឃុំសង្កាត់នៅតាមខេត្តចំនួន ២៣។ ក្រោយប្រឡងជាប់ជាស្ថាពរ បេក្ខជនត្រូវទទួលការបណ្ដុះបណ្ដាលបន្ថែមមួយរយៈពេលជាមុនសិន ទើបចេញទៅបំពេញការងារជាក់ស្ដែងជាមួយកសិករ នៅតាមឃុំ-សង្កាត់។
ចំពោះការប្រឡងជ្រើសរើសមន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល ផ្អែកលើកិច្ចព្រមព្រៀងការងារ គឺមានបេក្ខជនប្រឡងជាប់ចំនួន ៣៤១នាក់ រីឯចំនួនជ្រើសរើសមានរហូតដល់ ៦៩៩កន្លែង។ បេក្ខជនទាំង ៣៤១នាក់ ត្រូវបំពេញការងារនៅតាមមណ្ឌលសុខភាព។ ការប្រឡងជ្រើសរើសមន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល ផ្អែកលើកិច្ចព្រមព្រៀងការងារ ជាការប្រឡងថ្មីដែលរាជរដ្ឋាភិបាលទើបចាប់ផ្ដើមរៀបចំឡើង។ ការប្រឡងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ គឺតម្រូវឱ្យបេក្ខជនដែលប្រឡងជាប់ត្រូវបំពេញកិច្ចសន្យាជាមួយអង្គភាពបំពេញការងារ។ កិច្ចសន្យាការងារ មានរយ:ពេលមួយឆ្នាំ និងមានការវាយតម្លៃ លើប្រសិទ្ធភាពការងារ ដើម្បីសម្រេចថាត្រូវបន្តកិច្ចសន្យាការងារ ឬបញ្ចប់កិច្ចសន្យាការងារ។ ចំពោះប្រាក់បៀវត្ស និងអត្ថប្រយោជន៍នានា គឺទទួលបានដូចគ្នាទៅមន្ត្រីក្របខណ្ឌផងដែរ។ អត្ថបទ៖ គឹមហុក







-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព