ព័ត៌មាន
ការនាំចូលរថយន្តថ្មីពីអាមេរិកនឹងអាចផុលផុសជាងមុន ខណៈរថយន្តមួយទឹកនៅរក្សាតម្លៃដ៏ដែល
ភ្នំពេញ ÷ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា មើលឃើញថា ការធ្វើអាជីវកម្មនាំចូលយានយន្តថ្មីពីសហរដ្ឋអាមេរិក នឹងមានសកម្ម ភាពផុលផុសជាងមុន តែអាចជួបបញ្ហាខ្លះៗចំពោះអ្នកនាំចូលកន្លងមក ខណៈការនាំចូលយានយន្តមួយទឹកនៅរក្សាតម្លៃដ៏ដែល ស្របពេលកម្ពុជាដាក់ឱ្យអនុវត្តអត្រាពន្ធគយ ០% ចំពោះការនំាចូលទំនិញពីសហរដ្ឋអាមេរិក។
ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា និងជាប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា លើកឡើង ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន អំពីការធ្វើអាជីវកម្មលើការនាំចូលយានយន្តពីអាមេរិក មកកម្ពុជា នេះថា ជុំវិញការនាំចូលយាន យន្តនេះ ឃើញថា កម្ពុជាបាននាំចូលរថយន្តពីអាមេរិកច្រើនជាងគេ ជាពិសេសការនាំចូលរថយន្តមួយទឹក សម្រាប់តម្រូវការនៃការប្រើ ប្រាស់ក្នុងស្រុក។ ចំពោះការនាំចូលរថយន្តថ្មីនេះដែរ បច្ចុប្បន្នកម្ពុជាក៏បាននាំចូលរថយន្តពីប្រទេសចិន មានកំណើនច្រើនគួរសម ដោយមានប្រជាពលរដ្ឋគាំទ្រច្រើនផងដែរ។
ឧកញ៉ាបណ្ឌិត បន្តថា ចំណែកការដាក់ឱ្យអនុវត្តអត្រាពន្ធគយ ០% ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋ- អាម៉េរិក និងនាំចូលមកកម្ពុជានេះ ក្នុងនោះចំពោះការនាំចូលរថយន្តថ្មី អាចផ្តល់ឱកាសដល់អ្នករកស៊ីទទួលទានលើផ្នែកនេះ នាំចូល សម្រាប់ចែកចចាយទីផ្សារក្នុងស្រុក ហើយក៏អាចមានតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់ផងដែរ ប៉ុន្តែការអនុវត្តវិធានការនេះ ក៏អាចជួប បញ្ហាខ្លះៗចំពោះអ្នកនាំចូលរថយន្តនាពេលកន្លងមក អំពីបញ្ហាថ្លៃលក់ចេញផងដែរ ខណៈការនាំចូលរថយន្តមួយទឹកនិងរក្សាភាពនូវ ដ៏ដែល ស្របពេលកម្ពុជាបានដាក់ឱ្យអនុវត្តអត្រាពន្ធគយ ០% ចំពោះការនំាចូលទំនិញពីសហរដ្ឋអាមេរិក ខណៈដែលទំនិញប្រើ ប្រាស់រួច មិនស្ថិតនៅក្នុងវិសាលភាពដែលកំណត់ក្នុងអត្រាពន្ធ ០% នេះឡើយ។
សូមបញ្ជាក់ថា ទាក់ទិនទំនិញនាំចូលទំនិញពីសហរដ្ឋអាម៉េរិក នៅថ្ងៃទី៨ សីហា ម្សិលមិញនេះ, រាជរដ្ឋាភិបាលកម្ពុជាបានចេញ អនុក្រឹត្យស្តីពី ការដាក់ឱ្យអនុវត្តអត្រាពន្ធគយលើទំនិញនាំចេញពីសហរដ្ឋអាម៉េរិក ក្នុងនោះបើយោងតាមមាត្រា ៣, នីតិវិធីក្នុងការ អនុវត្តពន្ធគយ ចំពោះទំនិញនាំចូលពីសហរដ្ឋអាម៉េរិក ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បើតាមប្រកាស របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការអនុវត្តអត្រាពន្ធគយលើទំនិញនាំចេញពីសហរដ្ឋអាម៉េរិក យោងតាមប្រការ ១, ប្រកាស នេះកំណត់អំពីនីតិវិធីនៃការអនុវត្តអត្រាពន្ធគយ ០% ចំពោះមុខទំនិញដែលមានដើមកំណើតពីសហរដ្ឋអាម៉េរិក និងនាំចូលមក ព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាម៉េរិក។ ចំណែកប្រការ ២, បង្ហាញថា ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះទំនិញមានដើម កំណើតពីសហរដ្ឋអាម៉េរិក ដែលបានដឹកជញ្ជូនត្រង់ពីសហរដ្ឋអាម៉េរិក មកព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកទំនិញប្រើប្រាស់រួច មិនស្ថិតក្នុងវិសាលភាពប្រកាសនេះទេ។ លក្ខណៈវិនិច្ឆ័យកំណត់ថា ជាទំនិញប្រើប្រាស់រួចត្រូវកំណត់ដោយអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា៕
អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព