ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងកសិកម្មដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាតម្លៃស្រូវស្រង៉ែ នៅខេត្តបាត់ដំបង
បាត់ដំបង៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយតម្លៃស្រូវស្រង៉ែ នៅសាលាខេត្តបាត់ដំបង។
កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អភិបាលរងខេត្ត មន្រ្តីរដ្ឋបាលខេត្ត មន្ទីរកសិកម្មខេត្ត មន្រ្តីកសិកម្មឃុំ និងបណ្តារោងម៉ាស៊ីនពាក់ព័ន្ធ។
កិច្ចប្រជុំបានឯកភាពគ្នាទាំងស្រុង ដោយបណ្តារោងម៉ាស៊ីនទាំង១១ សហការជាមួយក្រសួងកសិកម្ម និងរដ្ឋបាលខេត្ត ចូលរួមអនុវត្តការងារដោះស្រាយថ្លៃស្រូវរួមគ្នា កសាងទំនុកចិត្ត និងជួយប្រមូលទិញស្រូវប្រជាកសិករឱ្យទទួលបានតម្លៃសមរម្យ ទទួលយកបានទាំងប្រជាកសិករនិងរោងម៉ាស៊ីន ដើម្បីជំរុញទីផ្សារស្រូវស្រង៉ែឱ្យកាន់តែមានប្រសិទ្ធភាព។
តាមរយៈបណ្ដាញសង្គមរបស់ខ្លួនជាបន្តបន្ទាប់ក្រសួងកសិកម្មបានអំពាវនាវឱ្យប្រជាកសិករទាំងអស់ពិចារណាចូលរួមការចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីអាចចុះកិច្ចសន្យាដាំដុះពូជយុទ្ធសាស្ត្រដោយមានការធានាតម្លៃទុកជាមុន និងបញ្ចៀសបញ្ហាតម្លៃទីផ្សារ។
បើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានឱ្យដឹងថា ការងារបង្កបង្កើនផលស្រូវរដូវវស្សាប្រចាំឆ្នាំ២០២៥ សម្រេចបានសរុបចំនួន៤៦៧ ៦៨៣ ហិកតា ស្មើនឹង១០៣,៩២% លើផែនការ ៤៥០ ០០០ហិកតា ផ្ទៃដីប្រមូលផលចំនួន ៤៦៧ ៦៨៣ហិកតា បរិមាណផលចំនួន ១ ៧៥២ ០៩១តោន៕










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព