ព័ត៌មាន
កម្ពុជាអំពាវនាវដល់ថៃ សូមដោះលែងឱ្យបានឆាប់នូវកងទ័ពកម្ពុជា ដែលថៃចាប់ខ្លួនយកទៅ មានរយៈពេល ១១ ថ្ងៃហើយ
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅម៉ោង ៤ នៃថ្ងៃនេះ អ្នកនាំពាក្យកម្ពុជាបានអំពាវនាវដល់ថៃសូមដោះលែងកងទ័ពកម្ពុជា ស្របតាមយន្តការអន្តរជាតិ ឱ្យបានឆាប់។

លោកជំទាវឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅម៉ោង ១៦ នៃថ្ងៃទី៩ ខែសីហាថា ចាប់តាំងពីថ្ងៃទី២៩ ខែកក្ក ដា ឆ្នាំ២០២៥ មកទល់នឹងម៉ោង ៤ រសៀលនៃថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នេះ កងទ័ពកម្ពុជាត្រូវបានយោធាថៃចាប់យកទៅឃុំខ្លួនមានរយៈពេល ១១ ថ្ងៃ និងជាង ៨ ម៉ោងហើយ។ កម្ពុជាអំពាវនាវដល់ថៃ សូមដោះលែងកងទ័ពកម្ពុជា ដែលថៃចាប់ខ្លួននៅក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់មកឱ្យកម្ពុជាវិញ ស្របតាមយន្តការអន្តរជាតិ ឱ្យបានឆាប់។ លោកជំទាវបញ្ជាក់បន្ថែមថា កម្ពុជាមិនបោះបង់ចោលកងទ័ពកម្ពុជាណាម្នាក់ជាដាច់ខាត។
ក្នុងកិច្ចប្រជុំពិសេសរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្ដីទីថៃនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរនៅម៉ោង ២៤ នៃយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ភាគីទាំងពីរក៏បានបន្តរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)នៅប្រទេសម៉ាឡេស៊ី ដោ យសម្រេចបាននូវកិច្ចព្រមព្រៀង ១៣ ចំណុចកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដើម្បីពង្រឹងបន្ថែមលើសន្តិភាព និងស្ថិរភាពឱ្យបានយូរអង្វែងនៅតាមព្រំដែននៃប្រទេសទាំងពីរកម្ពុជា-ថៃ។
ក្នុងកិច្ចព្រមព្រៀង ១៣ ចំណុចនោះភាគីទាំងពីរកម្ពុជា-ថៃ ក៏បានព្រមព្រៀងអនុវត្តតាមច្បាប់ និងយន្តការអន្តរជាតិនៅក្នុងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។
កងទ័ពកម្ពុជា ២០ នាក់ក្នុងនោះបញ្ជូនមកឱ្យកម្ពុជាវិញ ២ នាក់ នៅសល់ ១៨ នាក់ទៀត ត្រូវបានយោ ធាថៃចាប់យកទៅឃុំខ្លួននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅក្រោយភាគីទាំងពីរអនុវត្តបទឈប់បាញ់ នៅម៉ោង ២៤ នៃថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ បើគិតមកទល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នេះមានរយៈពេល ១១ ថ្ងៃហើយ ដែលកងទ័ពកម្ពុជា ត្រូវយោធាថៃចាប់យកទៅឃុំខ្លួន៕ ដោយ៖ គង់ ឌិន
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព