ព័ត៌មាន
អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងអន្តរាគមន៍នាំទឹកសង្គ្រោះស្រូវជាង ២០០ហិកតា បង្កដោយកូនរដូវប្រាំង
កំពង់ស្ពឺ៖ កូនរដូវប្រាំងក្នុងខែវស្សា ឆ្នាំ២០២៥ បាននិងកំពុងបង្កជាផលប៉ះពាល់ ដល់ដំណាំស្រូវរបស់ប្រជាកសិករចំនួន ៤ឃុំសង្កាត់ នៃខេត្តកំពង់ស្ពឺ ប្រមាណជាង ២០០ហិកតា ហើយអាជ្ញាធរខេត្តកំពុងនាំទឹកទៅជួយសង្គ្រោះ ។
លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ចាប់តាំងពីពាក់កណ្តាលខែកក្កដា រហូតដល់ដើមខែសីហា ឆ្នាំ២០២៥ កូនរដូវប្រាំងបានបង្កឱ្យដំណាំស្រូវរបស់ពលរដ្ឋចំនួនជាង ២០០ហិកតាបានរងផលប៉ះពាល់ ដោយសារតែមិនមានភ្លៀងធ្លាក់ ។ ក្នុងនោះស្រុកសំរោងទងចំនួន ៣ឃុំ គឺឃុំវល្លិ៍ស ឃុំព្នាយ និងឃុំសំរោងទង ប៉ះពាល់លើផ្ទៃដីស្រែចំនួន១៦៨ហិកតា ចំណែកក្រុងច្បារមន ១សង្កាត់ គឺសង្កាត់សុព័រទេព ប៉ះពាល់លើផ្ទៃដីស្រែចំនួន ៦៨ហិកតា ។
លោកប្រធានមន្ទីរ បានបន្តថា ក្រោយទទួលបានការណែនាំពីអភិបាលខេត្តកំពង់ស្ពឺលោក ជាម ច័ន្ទសោភ័ណ មន្ត្រីជំនាញមន្ទីរកសិកម្ម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានចុះអន្តរាគមន៍បន្ទាន់ដល់ដំណាំស្រូវទាំងនោះ ដោយទំលាក់ម៉ាស៊ីនបូមទឹកធុនធំចំនួន២គ្រឿងលើគោលដៅ ២កន្លែងផ្សេងគ្នា ដើម្បីបូមទឹកចេញពីប្រឡាយមេរលាំងជ្រៃខាងជើង និងស្ទឹងព្រែកត្នោត ដាក់ចូលទៅក្នុងប្រឡាយតូចៗ ឱ្យប្រជាកសិករ ដែលមានលទ្ធភាពអាចបូមទាញទឹកបញ្ចូលទៅក្នុងស្រែរៀងខ្លួន ហើយចំពោះបងប្អូនដែលគ្មានលទ្ធភាព និងស្រែនៅឆ្ងាយពីប្រឡាយរណបនេះ មន្ទីរនិងពិនិត្យលទ្ធភាពក្នុងការជួយអន្តរាគមន៍បន្ថែម ។
លោក យឹម ណន បានបញ្ជាក់ថា ឥទ្ធិពលនៃកូនរដូវប្រាំងបានគ្រប់ដណ្តប់លើផ្ទៃទូទាំងខេត្ត តែផលប៉ះពាល់លើដំណាំស្រូវ និងដំណាំផ្សេងៗកើតមានតែលើស្រុកសំរោងទង និងក្រុងច្បារមនតែប៉ុណ្ណោះ ក្រៅពីនេះមិនទាន់មានការរាយការណ៍ពីផលប៉ះពាល់ណាមួយ នៅតំបន់ផ្សេងនៅឡើយទេ ប៉ុន្តែប្រសិនកូនរដូវប្រាំងអូសបន្លាយមិនមានភ្លៀងធ្លាក់ នាពេលខាងមុខ ផលប៉ះពាល់ដែលបង្កឡើងដោយកូនរដូវប្រាំងនេះ នឹងអាចមានការកើនបន្ថែមទៀត ៕ អត្ថបទ បាន សុខរិទ្ធិ







-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព