ព័ត៌មាន
អភិបាលខេត្តតាកែវ ធ្វើពិធីបួងសួងសុំសេចក្ដីសុខជូនថ្នាក់ដឹកនាំ និងវីរកងទ័ព
អភិបាលខេត្តតាកែវឯកឧត្តម វ៉ី សំណាង នៅព្រឹកថ្ងៃសៅរ៍ទី៩ ខែសីហា ឆ្នាំ ២០២៥ នេះបានដឹកនាំមន្ត្រីរាជការខេត្តតាកែវរៀបចំពិធី បួងសួងសុំសេចក្ដីសុខចម្រើនជូនថ្នាក់ដឹកនាំ វីរៈកងទ័ព មន្រ្តីរាជការ ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា នៅវត្តភ្នំខ្លែង ស្ថិតនៅឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
នៅក្នុងពិធីនោះឯកឧត្តមអភិបាលខេត្តតាកែវ បានធ្វើការបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទេវតា ថែរក្សាព្រះស្វេតឆ័ត្រ ទេវតាថែរក្សាចក្រវាល សូមតាមជួយអភិបាល ប្រោះព្រំ បីបាច់ថែរក្សា និងប្រសិទ្ធពរជ័យដល់ថ្នាក់ដឹកនាំប្រទេស មន្រ្តីរាជការគ្រប់ជាន់ថ្នាក់និងបងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស បានសមប្រកបតែសេចក្តីសុខ សេចក្តីចម្រើន ចៀសផុតពីជំងឺឧបទ្រពចង្រៃ ចៀសផុត ពីគ្រោះធម្មជាតិផ្សេងៗ ។
ឯកឧត្តម វ៉ី សំណាង ក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកជាពិសេសបារមីវត្តភ្នំខ្លែង សូមជួយបីបាច់ថែរក្សាដល់វិរៈកងទ័ពដែលកំពុងតែឈរជើងជួរមុខ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃមានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងការការពារបូរណភាពទឹកដីខ្មែរនិងសូមឲ្យបារមីវត្តភ្នំខ្លែងជួយបញ្ជៀសចេញបណ្ដេញចោលឲ្យអស់បច្ចាមិត្តដែលប៉ុនប៉ងឈ្លានពានបូរណភាពទឹកដីឲ្យជៀសឆ្ងាយចេញពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕




-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព