ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលរួមបុណ្យសព និងសួរសុខទុក្ខក្រុមគ្រួសារយោធិនពលីក្នុងខេត្តចំនួន៣
នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) និងជាអគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា និងក្រុមការងារបានអញ្ជើញចូលរួមបុណ្យសព និងសួរសុខទុក្ខក្រុមគ្រួសារយោធិនពលី ក្នុងខេត្តចំនួន៣ រួមមាន៖ ខេត្តកំពង់ស្ពឺ ខេត្តកំពត និង ខេត្តកែប។

គ្រួសារសព លោក ព្រិន្ទបាលឯក ណៃ ចន្ទី ស្ថិតនៅក្នុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
ក្នុងដំណើរអញ្ជើញចូលរួមបុណ្យសព និងសួរសុខទុក្ខក្រុមគ្រួសារយោធិនពលីនាថ្ងៃនេះ មានចំនួន៤គោលដៅ៖ គោលដៅទី១៖ គ្រួសារសព លោក ព្រិន្ទបាលឯក ណៃ ចន្ទី ស្ថិតនៅក្នុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ, គោលដៅទី២៖ គ្រួសារសព លោកវរសេនីយ៍ត្រី សូត្រ ពេជ្រ ស្ថិតនៅក្នុង ស្រុកឈូក ខេត្តកំពត, គោលដៅទី៣៖ គ្រួសារសព លោកពលបាលឯក ឈូក វ៉ាន់ត្រួយ ស្ថិតនៅក្នុង ស្រុកអង្គរជ័យ ខេត្តកំពត, និង គោលដៅទី៤៖ គ្រួសារសព លោកអនុសេនីយ៍ត្រី ចាន់ រដ្ឋធា ស្ថិតនៅក្នុង ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវបណ្ឌិត បានពាំនាំនូវសាររំលែកទុក្ខពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ជូនចំពោះក្រុមគ្រួសារនៃសពទាំង៤ខាងលើ និងបានសម្តែងនូវសេចក្តីសោកសង្វេគជាទីបំផុត ចំពោះការបាត់បង់នូវវីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើង ម្យ៉ាងគឺជាការបាត់បង់នូវស្វាមី ដែលប្រកបដោយសង្គហធ៌ម ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងជាការបាត់បង់ឪពុក ប្រកបដោយព្រហ្មវិហារធ៌មចំពោះកូនៗ ដែលពួកគាត់ទាំងនេះបានលៈបង់ អស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់កាលៈទេសៈ សំដៅរួមចំណែកយ៉ាងមោះមុត នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាយើង ដូចពាក្យស្លោកមួយលើកឡើងថា «ជីវិតជូនជាតិមាតុភូមិ អដ្ឋិធាតុជូនប្រពន្ធ កូន និងក្រុមគ្រួសារ»។ លោកជំទាវបណ្ឌិត សូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ វីរៈយុទ្ធជនទាំងអស់ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថានៅក្នុងឱកាសនេះដែរ ជំទាវបណ្ឌិត និងក្រុមការងារ បាននាំយកនូវគ្រឿង ឧបភោគបរិភោគ សម្ភារប្រើប្រាស់មួយចំនួន ជូនដល់ក្រុមគ្រួសារយុទ្ធជនពលីខាងលើ រួមនិងថវិកាផងដែរ៕ អត្ថបទ៖ សំ ងីម

គ្រួសារសព លោកវរសេនីយ៍ត្រី សូត្រ ពេជ្រ ស្ថិតនៅក្នុង ស្រុកឈូក ខេត្តកំពត

គ្រួសារសព លោកពលបាលឯក ឈូក វ៉ាន់ត្រួយ ស្ថិតនៅក្នុង ស្រុកអង្គរជ័យ ខេត្តកំពត

គ្រួសារសព លោកអនុសេនីយ៍ត្រី ចាន់ រដ្ឋធា ស្ថិតនៅក្នុង ស្រុកដំណាក់ចង្អើរ ខេត្តកែប
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព