ព័ត៌មាន
លោកជំទាវ ជា សិរី នាំយកអំណោយសម្តេចធិបតី ជូនដល់យោធិនសម្រាកព្យាបាល និងគ្រួសារយុទ្ធជនពលីនៅខេត្តសៀមរាប
លោកជំទាវបណ្ឌិត ជា សិរី ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខយោធិន និងគោរពវិញ្ញាណក្ខវិរកងទ័ព និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនយោធិនដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ យោធភូមិភាគទី៤ និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងជូនដល់ក្រុមគ្រួសារយុទ្ធជនពលី។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញនេះ បាន ដឹកនាំក្រុមការងារចុះសួរសុខទុក្ខយោធិន ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យយោធភូមិភាគទី៤ និងមន្ទីរពេទ្យបង្អែកខេត្ត សៀមរាប និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនយោធិន ដែលកំពុងសម្រាកព្យាបាល និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះយោធិន និងបានជូនពរឲ្យឆាប់ ជាសះស្បើយ និងទទួលបានសុខភាពល្អកាន់តែរឹងមាំ។
លោកជំទាវបណ្ឌិត, បានសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការតស៊ូ និងការលះបង់ដ៏ធំធេងមិនអាច កាត់ថ្លៃបាន របស់វីរៈយុទ្ធជនគ្រប់ៗរូប ក្នុងបុព្វហេតុការជាតិ មាតុភូមិ និងប្រជាជនកម្ពុជា និងសូមចងចាំជានិច្ចក្នុងបេះដូងកូនខ្មែរ គ្រប់ៗជំនាន់។
ចំណែកនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៥ នេះ, លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានដឹកនាំ ក្រុមការងារ អញ្ជើញគោរពវិញ្ញាណក្ខវិរកងទ័ព ដែលពលីក្នុងបុព្វហេតុការពារមាតុភូមិ, ការពារអធិបតេយ្យ និងបូរណភាពទឹកដីចំនួន ៣ គ្រួសារ រស់នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារយុទ្ធជនពលីចំនួន ៣ គ្រួសារផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី












-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព