ព័ត៌មាន
TOP STORY | សម្តេចតេជោ៖ រាល់ការបង្ហោះសាររបស់ខ្ញុំមានជនជាតិថៃច្រើនជាង៥ភាគរយចូលមើល និងComment ប៉ុន្តែសម្តេចឆ្លើយតបត្រឹមតែពាក្យថា «Don’t Thai to me»
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា រាល់ពេលដែលសម្តេចបង្ហោះសារអ្វីមួយនៅលើបណ្តាញសង្គមហ្វេសបុក គឺមានជនថៃច្រើនជាង ៥ភាគរយចូលមើលសារ និងខាំមិន(Comment) ចូលសម្តេចជាភាសាអង់គ្លេសផង និងភាសាថៃផង ប៉ុន្តែសម្តេចឆ្លើយតបទៅវិញត្រឹមតែពាក្យអង់គ្លេសបួនម៉ាត់ប៉ុណ្ណោះគឺ «Don’t Thai to me»។
សម្តេចតេជោបានថ្លែងថា «ព្រឹកមិញខ្ញុំបានបង្ហោះសកម្មភាពវាយកូនគោលរបស់ខ្ញុំ។ ខ្ញុំមិននឹកស្មានថាមានកាសែតថៃមួយយកទៅចុះផ្សាយនោះទេដែលនេះបង្ហាញឲ្យឃើញថាប្រជាជនថៃមួយចំនួនបានតាមដានសកម្មភាពខ្ញុំជាប្រចាំ។ តាមការសង្កេតនៅពេលខ្ញុំបង្ហោះសារម្តងៗមានប្រជាជនថៃលើស ៥ភាគរយចូលមើល និងខ្ពស់បំផុតពេលខ្ញុំបង្ហោះសារទាក់ទងដល់ការប្រើប្រាស់ជំពាមកៅស៊ូជាអាវុធក្នុងចំណោមអ្នកចូលមើលមាន ប្រជាជនថៃចំនួន17.1% ចូលមើលផងដែរ។ រៀងរាល់ការបង្ហោះរបស់ខ្ញុំតែងមានជនជាតិថៃ ដែលអាក្រក់មួយចំនួនចូលមករំខានដោយការខំមិន(comments) ជាភាសារថៃ ឬអង់គ្លេសក្នុងន័យអាក្រក់ដល់កម្ពុជា។ ខ្ញុំមិនឲ្យបិទចោលនោះទេតែពេលខ្លះខ្ញុំឆ្លើយតបខ្លីថា(Don’t Thai to me)»៕


-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព