ព័ត៌មាន
មន្រ្តីជាន់ខ្ពស់CMACបានអះអាងថា គ្រាន់តែទិសឧត្តរមានជ័យមានគ្រាប់ទម្លាក់ពីលើយន្តហោះរបស់ថៃរហូតដល់ជាង ១៥០០គ្រាប់
ឯកឧត្តម ហេង រតនា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកCMACកម្ពុជា បានអះអាងថា គ្រាន់តែទិសខេត្តឧត្តរមានជ័យ មានគ្រាប់ទម្លាក់ពីលើយន្តហោះរបស់ថៃ រហូតដល់១.៥៤៩គ្រាប់ ដោយក្នុងនោះមានគ្រាប់បែក MK-84 ចំនួន១០គ្រាប់ ប៉ុន្តែផ្ទុះត្រឹមតែ៤គ្រាប់ប៉ុណ្ណោះ ហើយមន្រ្តីCMAC កំពុងធ្វើការស្រាវជ្រាវដាក់ស្លាកសញ្ញាដើម្បីបោសសម្អាតកុំឲ្យបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។
តាមរយៈបណ្តាញសង្គមហ្វេសបុកនាយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង រតនា បានលើកឡើងថា នៅថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥នេះ នៅចំនុចគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មានមន្ត្រីអនុព័ន្ធយោធាចំនួន១៤រូប ជាតំណាងមកពីប្រទេសចំនួន៩ រួមមានអូស្ត្រាលី កាណាដា អង់គ្លេស ចិន ជប៉ុន កូរ៉េខាងត្បូង បារាំង ឡាវ និងវៀតណាម បានចុះពិនិត្យទីតាំង និងគ្រាប់បែក MK-84 នោះជាក់ស្តែង។
តាមរយៈសារនេះឯកឧត្តម ហេង រតនា បានបញ្ជាក់ថាគ្រាប់បែកMK-84នេះមានទម្ងន់ជិតមួយតោនមានបណ្តោយប្រមាណ៣.៥ម៉ែត្រ ទំហំអង្កត់ផ្ចិតជិតកន្លះម៉ែត្រ ផលិតនៅឆ្នាំ១៩៩៦! ។ ឯកឧត្តម អគ្គនាយកCMAC បានគូសបញ្ជាក់ថា«នៅចំនុចទីតាំងតែមួយនេះ ពួកសៀមបានទម្លាក់គ្រាប់បែកចំនួន១០គ្រាប់ ហើយផ្ទុះចំនួន៤គ្រាប់ រីឯ៦គ្រាប់មិនផ្ទុះដោយរួមទាំងគ្រាប់បែកMK-84 ដែលបានឃើញនេះផងដែរ»។
ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា «បើផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យនេះ មានគ្រាប់បែកទម្លាក់ពីយន្តហោះនៅទិសឧត្តរមានជ័យនេះមានចំនួន១.៥៤៩គ្រាប់។ អង្គភាពCMAC កំពុងដំណើរការស្រាវជ្រាវ ដាក់ស្លាកសញ្ញា និងបោសម្អាតទីតាំងដែលរងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែក និងគ្រាប់កាំភ្លើងធំគ្រប់ប្រភេទ ដើម្បីធានាសុខសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ»៕ អត្ថបទ៖ បាន ចក់














-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព