ព័ត៌មាន
ឯកឧត្តម គន់ គីម ស្នើដល់ពលរដ្ឋរស់នៅជាប់ទីតាំងគ្រាប់ផ្លោងតាមព្រំដែនបន្តស្នាក់នៅជំរុំ
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានស្នើដល់ប្រជាពលរដ្ឋភៀសសឹកដែលនៅជាប់ទីតាំងមានគ្រាប់ផ្លោង និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមបន្តស្នាក់នៅជំរុំភៀសសឹក ដើម្បីធានាសុវត្ថិភាព។
បន្ទាប់ពីកើតមានជម្លោះព្រំដែនកម្ពុជា-ថៃ រហូតដល់អនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ប៉ុន្តែតាមបណ្តោយព្រំដែននៅបន្សល់ទីតាំងគ្រាប់ផ្លោង និងយុទ្ធភណ្ឌមិនទាន់ផ្ទុះមួយចំនួននោះ។ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យជំរុំភៀសសឹកនៅវត្តបាត់ថ្កៅ ក្នុងស្រុកចុងកាល់ ដែលជាទីតាំងមួយក្នុងចំណោមទីតាំងផ្សេងទៀត ក្នុងខេត្តឧត្តរមានជ័យ។
អំឡុងពេលចុះពិនិត្យ ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា គិតមកទល់ថ្ងៃនេះ មានបងប្អូនជនភៀសសឹកជាច្រើនបានវិលត្រឡប់ទៅផ្ទះសម្បែងវិញជាបណ្តើរៗ ខណៈក្នុងចំណោមនោះ មានជំរុំភៀសសឹកទីតាំងវត្តថ្មកំបោរមួយតែប៉ុណ្ណោះដែលបន្តស្នាក់នៅច្រើនជាងគេ។
ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងថា បងប្អូនជនភៀសសឹកដែលត្រឡប់ទៅផ្ទះសម្បែងវិញបណ្តើរៗនោះដើម្បីឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋវិលទៅប្រក្រតី លើកលែងតែជនភៀសសឹកនៅជិតទីតាំងមានគ្រាប់ផ្លោង និងយុទ្ធភណ្ឌដែលមិនទាន់ផ្ទុះគួរតែបន្តស្នាក់នៅជំរុំ ដើម្បីរង់ចាំឱ្យមានការបោសសម្អាតគ្រាប់ពីមន្រ្តីជំនាញសិន។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងទៀតថា ចំពោះបងប្អូនជនភៀសសឹកដែលបន្តស្នាក់នៅជំរុំ រាជរដ្ឋាភិបាលនឹងទទួលខុសត្រូវដើម្បីធានាការផ្គត់ផ្គង់មិនថា ទាំងការស្នាក់នៅ ស្បៀង សម្ភារៈប្រើប្រាស់ ព្រមទាំងក្រុមគ្រូពេទ្យប្រចាំការសម្រាប់ថែទាំ និងជួយសង្គ្រោះ។
បន្ថែមលើនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានឱ្យដឹងថា បន្ទាប់ពីមានជម្លោះព្រំដែនភ្លាម ប្រជាពលរដ្ឋដែលជម្លៀសទៅជំរុំសុវត្ថិភាពទទួលបានការយកចិត្តទុកដាក់យ៉ាងល្អបំផុតពីរាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្ត ដោយបានផ្តល់អំណោយស្បៀងជូនពួកគាត់ជាបន្តបន្ទាប់។
ជាចុងក្រោយ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស សូមបន្តគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានខិតខំប្រឹងប្រែង និងការពារដាច់ខាតចំពោះសុខសន្តិភាព ស្ថិរភាព និងបូរណភាពទឹកដីឱ្យខាងតែបាន ដើម្បីជាតិ និងប្រជាជន៕
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព