ព័ត៌មាន
អភិបាលខេត្តកំពង់ស្ពឺ លើកទឹកចិត្តយុវជនកុំបោះបង់ការរៀនសូត្រ ដើម្បីមានសមត្ថភាពចូលរួមអភិវឌ្ឍន៍ជាតិ
កំពង់ស្ពឺ៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកទឹកចិត្តដល់និស្សិត ក៏ដូចយុវជនទាំងអស់ឱ្យបន្តការខិតខំរៀនសូត្រ ដើម្បីលើកកម្ពស់សមត្ថភាព ចំណេះជំនាញរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន នៅក្នុងសម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាវិទ្យាសាស្ត្រ ។
ក្នុងជំនួបសំណេះសំណាលជាមួយគណ:គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យនិងនិស្សិត នៃសាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជាម ច័ន្ទសោភ័ណ មានប្រសាសន៍ថា រាជរដ្ឋាភិបាល មានបំណងប្រាថ្នាចម្បងតែមួយគត់ គឺការផ្តល់ឱ្យប្រជាពលរដ្ឋនូវជីវភាពធូរធាចម្រុងចម្រើន និងការរស់នៅប្រកបដោយភាពសុខសាន្តក្រោមម្លប់នៃសន្តិភាព ព្រមជាមួយនឹងសិទ្ធិសេរីភាព និងឱកាសគ្រប់បែបយ៉ាងក្នុងការកសាងអភិវឌ្ឍខ្លួនឱ្យទទួលបានជោគជ័យ ។
ឯកឧត្តមបានបន្តថា ជាការពិតណាស់ ការប្រែក្លាយគំនិត ឱ្យចេញជាលទ្ធផលជាក់ស្តែងប្រកបដោយនិរន្តរភាព នៃការរីកចម្រើន គឺទាមទារនូវចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ក៏ដូចជាការប្តេជ្ញាចិត្តខ្ពស់ ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការជម្នះនូវរាល់គ្រប់ឧបសគ្គ ។ ក្នុងន័យនេះ សូមពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមថែរក្សា និងប្រឹងប្រែងចាប់យកឱកាសអំណោយផលពីកត្តាសុខសន្តិភាព ស្ថិរភាព និងកំណើនឱ្យបានជាប្រយោជន៍សម្រាប់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ ។
ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ស្ពឺ បន្ថែមថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ឱកាសឱ្យវិស័យឯកជន ចូលរួមវិនិយោគលើវិស័យអប់រំ ដោយចាប់ផ្តើមពីថ្នាក់បឋម រហូតដល់ឧត្តមសិក្សា ដែលការណ៍នេះ ក៏ដូចជាការបើកឱកាសសម្រាប់សិស្សនិស្សិតយើងផងដែរ។
ទន្ទឹមនេះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏បានថ្លែងនូវការកោតសរសើរផងដែរ ទៅដល់និស្សិត យុវជន យុវនារីនៃខេត្តកំពង់ស្ពឺ ដែលស្រវាស្រទេញចំពោះការសិក្សា ចង់ចេះ ចង់ដឹង និងដើរឱ្យទាន់សម័យកាលសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាវិទ្យាសាស្ត្រឋ ។ ជាមួយនោះដែរ សាស្ត្រាចារ្យត្រូវប្រកាន់ភ្ជាប់ នូវគោលការណ៍បណ្តុះបណ្តាល និងស្រាវជ្រាវតាមបែបវិទ្យាសាស្រ្តនេះជានិច្ច ដោយសារគោលការណ៍សិក្សាស្រាវជ្រាវ តាមបែបវិទ្យាសាស្រ្តនេះ និងជួយឱ្យនិស្សិតមានចំណេះជំនាញពិតប្រាកដ ដើម្បីប្រកួតប្រជែងគុណភាពធនធានមនុស្ស ជាមួយបណ្តាប្រទេសអភិវឌ្ឍន៍នានា៕ អត្ថបទ បាន សុខរិទ្ធិ












-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព