ព័ត៌មាន
ស្រ្តីគ្រួសារយុទ្ធជន២៧០នាក់ កំពុងត្រៀមសម្រាល និងសម្រាលរួច នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ទទួលការយកចិត្តទុក្ខដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និង ឯកឧត្តម គុច លីណា អនុប្រធានអចិន្ត្រៃយ៍សាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញសួរសុខកុមារ និងស្ត្រីត្រៀមសម្រាល និងសម្រាលកូនរួចជាគ្រួសារយុទ្ធជនចំនួន២៧០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប។
ក្នុងឱកាសនោះលោកជំទាវអគ្គលេខាធិការបាននាំយកនូវព្រះរាជបន្ទូល និងព្រះសវណីយ៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ដែលជានិច្ចកាលតែងតែទុកការលំបាករបស់ប្រជានុរាស្ត្រ និងប្រជាពលរដ្ឋជាការលំបាករបស់ផ្ទាល់របស់លោកជានិច្ច។
លោកជំទាវអគ្គលេខាធិការ បានថ្លែងអំរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃ មន្ទីរពេទ្យជ័យវរ្ម័នទី៧ខេត្តសៀមរាប ដែលបានខិតខំលះបង់កម្លាំងកាយ-ចិត្ត ជួយសង្រ្គោះព្យាបាល ផ្តល់ក្តីអាណិតស្រឡាញ់ ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ ប្រកបដោយស្នាមញញឹម និងចេញពីបេះដូង និងសូមកុមារ និងស្ត្រីត្រៀមសម្រាលនិងសម្រាលកូនរួច ត្រូវអនុវត្តតាមប្រសាសន៍របស់លោកគ្រូអ្នកគ្រូពេទ្យ និងថែរក្សាសុខភាពឱ្យបានល្អ ដើម្បីឆាប់ជាសះស្បើយឡើងវិញ។
សូមបញ្ជាក់ថា ក្នុងនោះ មានដូចជាកុមារា ធី កម្សត់ អាយុ១០ឆ្នាំ ដែលត្រូវគ្រាប់ផ្លោង ពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលរស់នៅភូមិតាមាន់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ត្រូវបានក្រុមគ្រូពេទ្យ បានវះកាត់សង្រ្គោះជីវិត និងព្យាបាលដោយទទួលបានជោគជ័យផងដែរ៕ អត្ថបទ៖ សំ ងីម












-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព