ព័ត៌មាន
ម្ចាស់អគារកម្ពស់៧ជាន់ នៅខណ្ឌដូនពេញ ដែលសាងសង់គ្មានច្បាប់អនុញ្ញាត នោះអាជ្ញាធរនឹងចាត់វិធានការផ្លូវច្បាប់
ភ្នំពេញ៖ ទីតាំងការដ្ឋានអាគារកម្ពស់៧ជាន់ ដែលកំពុងដំណើរការសាសង ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញចុះ ផ្អាកការសាងសង និងឲ្យកម្មករទាំងអស់ចេញពីទីតាំងការដ្ឋាន និងព្រមានចាត់វិធានការម្ចាស់អាគារសំណង់ តាមផ្លូវច្បាប់។
លោក ឃ្លាំង ហួត ព្រមានបែបនេះខណៈលោកដឹកនាំមន្ត្រីជំនាញផ្នែកសុរិយោដីខណ្ឌ-រាជធានី ចុះទៅឃាត់សំណង់រឹងមាំចំនួន៧ជាន់ និងត្រៀមសាងសង់១ជាន់ថែមទៀត ដែលជាកម្មសិទ្ធិរបស់ឈ្មោះ អ៊ុយ អ៊ាងហេង បានសាងសង់ដោយគ្មានច្បាប់អនុញ្ញាត គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ស្ថិតតាមបណ្តោយ ផ្លូវលេខ១៨៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។
លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ថា លោកទទួលបានបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឲ្យដឹកនាំមន្ត្រីជំនាញ ចុះមកត្រួតពិនិត្យសំណង់មួយនេះ ដែលបាននិងកំពង់សាងសង់ រំលោភច្បាប់។ ក្រោយចុះត្រួតពិនិត្យលោក ឃ្លាំង ហួត បានបញ្ជាឲ្យអាជ្ញាធរខណ្ឌ ត្រូវផ្អាកការដ្ឋានសាងសង់ជាបន្ទាន់ ហើយកម្មករត្រូវចាកចេញពីការដ្ឋានជាបន្ទាន់។ មន្ទីរ ដ.ន.ស.ស ត្រូវពិនិត្យលិខិតអនុញ្ញាតសាងសង់ និងលក្ខណៈបច្ចេកទេស សាងសង់ឲ្យបានត្រឹមត្រូវ (គ្រឹះគ្រឿងបង្គំសំណង់)។
សូមបញ្ជាក់ថាយោងទៅតាមសេចក្តីជូនដំណឹងរបស់សាលាខណ្ឌដូនពេញ និងដោយសំអាងថា សំណង់ដែលកំពុងសាងសង់នេះ មិនមានច្បាប់សាងសង់នោះទេ ឲ្យសាងសង់សំណង់ ដែលចេញដោយស្ថាប័នជំនាញ ហើយម៉្យាងទៀត សំណង់នេះ បានសាងសង់ដោយគ្មានលិខិតអនុញ្ញាតនៅឡើយទេ ខណៈអាជ្ញាធរខណ្ឌ-រាជធានី បានចុះហាមឃាត់ជាច្រើនលើកច្រើនសារមកហើយ ហើយអាជ្ញាធរខណ្ឌ បានណែនាំឲ្យទៅធ្វើច្បាប់សាងសង់ផងដែរ។
ជាចុងក្រោយ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ពិសេសក្នុងខណ្ឌដូនពេញ មុននឹងមានការសាង់សង់សំណង់អ្វីមួយ ត្រូវទៅសុំច្បាប់អនុញ្ញាតពីអាជ្ញាធរ និងពីផ្នែកជំនាញឲ្យបានត្រឹមត្រូវជាមុនសិន ជៀសវាងការខាតបង់ និងការលំបាកដល់ខ្លួនយើង នៅថ្ងៃក្រោយ ដែលកើតឡើងដោយសារតែគ្មានច្បាប់ទំលាប់នេះ៕ អត្ថបទ៖ កុម្ភៈ












-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព