ព័ត៌មាន
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងធ្វើការហោះហើរសាកល្បងនៅថ្ងៃទី១៥ សីហាខាងមុខនេះ
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងធ្វើការហោះហើរ សាកល្បងនៅថ្ងៃទី១៥ ខែសីហាខាងមុខនេះ ទៅតាមដំណើរការនៃការធ្វើផែនការ និងការត្រៀមទុករួចរាល់។
ក្នុងឱកាសអញ្ជើញមកត្រួតពិនិត្យលើវឌ្ឍនភាព អាកាសយានដ្ឋានអន្តរជាតិតេជោ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ឱ្យដឹងថា កាលពីថ្ងៃទី៤ ខែសីហាកន្លងទៅថ្មីៗនេះ អាកាសចរណ៍ស៊ីវិលបានផ្តល់ជាផ្លូវ ការនូវអាជ្ញាបណ្ណដល់អ្នកវិនិយោគិនក្នុង ស្រុកដើម្បីដំណើរការ អាជីវកម្ម ដោយការផ្តល់ភ្លាមមិនអាចដំណើរការអាជីវកម្មភាពនោះទេ ដោយទុករយៈពេល ១ខែដើម្បីឱ្យអាជ្ញាបណ្ណមានសុពលភាព។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា នៅថ្ងៃទី៤ ខែកញ្ញាខាងមុខ អាជ្ញាបណ្ណអាជីវកម្មនេះនឹងមានសុពលភាពអាចដំណើរការអាជីវកម្ម ជាផ្លូវ ការបាន ហើយឯកឧត្តមក៏បានបញ្ជាក់ដែរថា នៅថ្ងៃទី៩ ខែកញ្ញាពេលព្រឹក នឹងមានការផ្សព្វផ្សាយនូវឯកសារជាសាធារណៈពីការដាក់ដំណើរការ អាកាសយានដ្ឋាន អន្តរជាតិតេជោ កម្រិត 4Fនៅទីនេះផងដែរ។
បើតាមការបញ្ជាក់ពីឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ យន្តហោះដែលហោះសាកល្បងនាថ្ងៃទី ១៥ ខែសីហាខាងនេះគឺជាប្រភេទយន្តហោះពាណិជ្ជកម្ម ជាកម្រិតយន្តហោះប្រភេទមធ្យម ប្រភេទAirbus 320 ដែលការហោះនេះគឺក្នុង គោលបំណងត្រួតពិនិត្យរាល់ឧបករណ៍បច្ចេកទេស ទាំងអស់ ដែលដាក់ ដំណើរការនៅ អាកាសយានដ្ឋានអន្តរជាតិតេជោនេះ ។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានលេីកឡេីងបន្តថា ក្រុមហ៊ុនដែលកំពុងដំណើរការ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានចំនួន ៣២ក្រុមហ៊ុនរួមទាំងក្រុម ហ៊ុនក្នុង ស្រុក ប៉ុន្តែ ឯកឧត្តមសង្ឃឹមថា នៅពេលប្តូរ មក អាកាសយានដ្ឋា ថ្មីនេះ នឹងមានក្រុមហ៊ុនអន្តរជាតិថ្មីៗមកបន្តទៀត ដែលនៅចំពោះមុខនេះ មានក្រុមហ៊ុនខ្នាតយក្សចំនួនផងដែរ។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចការសាងសង់បាន ១០០% ខណៈព្រលានថ្មីនេះ គ្រោងបើកដំណើរការនៅថ្ងៃទី៩ ខែ កញ្ញាខាងមុខនេះ។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ 4F ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕
អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន4 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន4 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS5 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន7 days agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ