ព័ត៌មាន
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិនិត្យស៊ីជម្រៅលើ “សេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យ”
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិនិត្យស៊ីជម្រៅលើ “សេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យ” នៅសណ្ឋាគារ Sun and Moon Riverside ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនិងអ្នកជំនាញផ្នែកអភិបាលកិច្ចទិន្នន័យនៃ ក.ប.ទ. ប្រមាណចំនួន ៦០ រូប។
ថ្លែងនៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានមានប្រសាសន៍ថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៣ រួមមាន៖ (១) ធានាបាននូវការយល់ស្របរួមលើខ្លឹមសារនៃសេចក្តីព្រាងមុននឹងឈានទៅរកការពិភាក្សាប្រមូលធាតុចូលពីបណ្តាក្រសួងស្ថាប័នជាបន្តបន្ទាប់ (២) ពិភាក្សាស៊ីជម្រៅលើផែនការសកម្មភាពនីមួយៗក្នុងចំណោមមន្រ្តីជំនាញដើម្បីស្វែងយល់អំពីភាពអាចទៅរួចនិងការអនុវត្តជាក់ស្តែងនៃគោលនយោបាយនេះ និង (៣) ផ្តល់នូវធាតុចូលសំខាន់ៗពីមន្រ្តីជំនាញដើម្បីរួមចំណែករៀបចំទិសដៅនៃការអនុវត្តផែនការសកម្មភាពគាំទ្រគោលនយោបាយនាពេលខាងមុខ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ លើការចាត់ទុកទិន្នន័យជាទ្រព្យសកម្មជាតិ ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ស្របទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។
សូមជម្រាបជូនថា ដើម្បីប្រមូលធាតុចូលសម្រាប់បំពេញបន្ថែមលើខ្លឹមសារសេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យឱ្យកាន់តែក្បោះក្បាយ សិក្ខាសាលាបានបែងចែកជាកិច្ចពិភាក្សាចំនួន ៤ វគ្គ សម្រាប់៤ ប្រធានបទគឺ ការកសាងអភិបាលកិច្ចទិន្នន័យ, ការរៀបចំការគ្រប់គ្រងទិន្នន័យ, ការជំរុញឱ្យមានការបើកចំហទិន្នន័យ និងការជំរុញឱ្យមានប្រព័ន្ធអេកូឡូស៊ីទិន្នន័យ។ កិច្ចពិភាក្សានេះប្រព្រឹត្តទៅយ៉ាងរលូននិងផុសផុល ដែលមានសារៈសំខាន់ដល់ថ្នាក់ដឹកនាំ និងអ្នកជំនាញក្នុងការស្វែងយល់ ផ្តល់យោបល់ និងកែសម្រួលសេចក្តីព្រាងគោលនយោបាយនេះឱ្យកាន់តែមានអត្ថន័យ អាចអនុវត្តបាន និងមានប្រសិទ្ធភាពតាមទិសដៅជាក់លាក់ និងសមស្របនឹងស្ថានភាពជាក់ស្តែងនៃសង្គមកម្ពុជា។










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព