ព័ត៌មាន
ឯឧត្តម គីម រិទ្ធី នាំយកម៉ូតូ១០គ្រឿង ជាអំណោយសម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ប្រគល់ជូនវីរកងទ័ពជួរមុខ នៅខេត្តព្រះវិហារ
សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានឧត្ថម្ភថវិកា ៤០លានរៀលតាមរយៈ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដើម្បីទិញម៉ូតូ ១០គ្រឿង ជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សមូរភូមិទិសទី១ ប្រាសាទព្រះវិហារ។
ជាក់ស្ដែងនៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បាននាំយកម៉ូតូចំនួន ១០គ្រឿងនោះ ប្រគល់ជូនដល់វីរកងទ័ពការពារព្រំដែន នៃកងពលតូចអន្តរាគមន៍លេខ៧ និងកងពលតូចអន្តរាគមន៍លេខ៩ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ដោយក្នុង១កងពល ទទួលបានម៉ូតូចំនួន ៥គ្រឿង។
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងកងកម្លាំងកងទ័ពជួរមុខ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តរបស់សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ដែលសម្តេចមានមនោសញ្ចេតនាជាប់ជាមួយកងទ័ពយើងនៅជួរមុខគ្រប់កាលៈទេសៈ។
សូមជម្រាបថា សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង គឺជាឥស្សរជនជាន់ខ្ពស់មួយរូបរបស់កម្ពុជា ដែលមានបទពិសោធន៍យូរអង្វែងទាំងផ្នែកនយោបាយ និងការទូត។សម្តេច បាន បម្រើការងារជូនជាតិអស់រយៈពេលជាច្រើន ទសវត្សរ៍ ហើយបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាង និងពង្រឹងទំនាក់ទំនងការទូតរបស់កម្ពុជា លើឆាកអន្តរជាតិ៕









-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព