ព័ត៌មាន
អង្គការសង្គមស៊ីវិលអំពាវនាវដល់ភាគីថៃឱ្យគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះលែងកងទ័ពខ្មែរ១៨រូបមកវិញឱ្យបានឆាប់
ស្វាយរៀង ៖ តំណាងអង្គការសង្គមស៊ីវិលខេត្តស្វាយរៀង នៅក្នុងអង្គវេទិកាសន្ទនា ស្ដីពី កិច្ចប្រតិបត្តិការភាពជាដៃគូដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងបរិបទថ្មី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នេះបានអំពាវនាវដល់ភាគីថៃឱ្យគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះលែងកងទ័ពខ្មែរ១៨រូបមកវិញឱ្យបានឆាប់ ។
ជាមួយគ្នានោះដែរក្នុងនាមប្រធានវេទិកាសម្ព័ន្ធសង្គមស៊ីវិលឯកឧត្តម កឹមរត្ន័ វិសុទ្ធ បានណែនាំដល់តំណាងអង្គការសង្គមស៊ីវិល និងសមាគមនៅក្នុងខេត្តត្រូវគិតគូរ ចូលរួមគ្រប់មធ្យោបាយ ដើម្បីលើកទឹកចិត្តដល់វីរៈកងទ័ពនៅសមរភូមិមុខ ទៅតាមលទ្ធភាពដែលអាចធ្វើបាន ពិសេសបំផុតត្រូវធ្វើការប្រមូលផ្ដុំធនធានយកទៅឧបត្ថម្ភដល់គ្រួសារសពវីរៈយុទ្ធជន នៅស្រុកចន្ទ្រា ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ ឱ្យមានលំនឹងខាងជីវភាពប្រចាំថ្ងៃ ។ បន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពដើម្បីរក្សាសន្តិសុខជូនពលរដ្ឋរស់នៅ និងចលនាពលរដ្ឋធ្វើការងារបង្កបង្កើតផលចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាព ខណៈដែលរាជរដ្ឋាភិបាលបានបិទការនាំទំនិញមកពីប្រទេសជិតខាងប្រើប្រាស់បន្ថែមលើផលិតផលរបស់ខ្មែរដែលមានស្រាប់៕ ដោយ ៖ ភា សារិទ្ធ






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព