ព័ត៌មាន
ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អញ្ជើញបើកវគ្គបណ្តុះបណ្តាលចុះឈ្មោះអ្នកស្វែងរកការងារ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក “វគ្គបណ្តុះបណ្តាលចុះឈ្មោះអ្នកស្វែងរកការងារ” ដែលមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ព្រមទាំងប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួង។
ពិធីនេះបានធ្វើឡើងនៅ២ទីតាំងផ្សេងគ្នាគឺ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ថ្មីៗនេះ ក្រសួងបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងការរៀបចំយុទ្ធនាការ “ខ្មែរជួយរកការងារឱ្យខ្មែរ” ដើម្បីជួយរកការងារ និងផ្ដល់ការងារជូនដល់ពលករខ្មែរ ដែលទើបវិលត្រឡប់ពីប្រទេសថៃ ដោយបានដាក់ឱ្យដំណើរការការចុះឈ្មោះ ស្វែងរកការងារធ្វើតាមរយៈប្រព័ន្ធ Hotline ១២៩៧ និង Telegram Bot។
ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញការជឿជាក់ថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ នឹងជួយដល់ថ្នាក់ដឹកនាំក្រសួងយល់បានច្បាស់អំពីការចុះឈ្មោះស្វែងរកការងារធ្វើតាមរយៈ Telegram Bot (QR Code) និងជួយសម្របសម្រួលដល់ការចុះឈ្មោះជូនដល់បងប្អូនពលករខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃឱ្យទទួលបានព័ត៌មាន និងឱកាសការងារធ្វើដើម្បីធានាបានប្រាក់ចំណូលប្រចាំគ្រួសារ និងចូលរួមកសាងសេដ្ឋកិច្ចជាតិ៕








-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព